• ហេតុតែគេមានគំនិត! កសិករថៃ ធ្វើមួកស្មុគ​ដោយ​ដៃ ត្រូវ​បាន​ក្រុមហ៊ុន Gucci យក​ទៅ​បង្ហាញ​ក្នុង​កម្មវិធី «Gucci Cruise» 2019 និង​លក់​ក្នុង​តម្លៃ​ខ្ពស់ ស្ទើរ​មិន​គួរ​ឱ្យជឿ!

    (ថៃ)៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញទំនាក់ទំនងសង្គមរបស់ថៃ បាននាំគ្នា ចែករំលែក ក៏ដូចជាបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីមួកស្មុគ ធ្វើដោយដៃកសិករថៃ មើលទៅសាមញ្ញៗ។

    តែអ្វីដែលនឹកស្មានមិនដល់ និងធ្វើឱ្យម្ចាស់ស្នាដៃមានមោទនភាពនោះ គឺមួកបែបសាមញ្ញប្រភេទនេះ ត្រូវបានក្រុមហ៊ុនម៉ាក់ Gucci ដែលជាក្រុមហ៊ុនល្បីលំដាប់ថ្នាក់ពិភពលោក ជ្រើសរើសយកទៅធ្វើជាមួយម៉ូត ថ្មីមួយ ក្នុងឆ្នាំ២០១៩ សម្រាប់បង្ហាញក្នុងកម្មវិធី «Gucci Cruise» 2019 ព្រមទាំងដាក់លក់ក្នុងតម្លៃខ្ពស់ រហូតដល់ ទៅ ៤៥០ដុល្លារ ក្នុងមួកមួយ។

    បើយោងតាម គេហទំព័រ tv pool online របស់ថៃ បានបង្ហាញថា មួកស្មុគនេះ ជាប្រភេទមួកលក្ខណៈសាមញ្ញមួយ ដែលនិយមប្រើប្រាស់ដោយកសិករថៃ តែអ្វីដែលពិសេសនោះ វាបានប្រែក្លាយ ពីមួយធម្មតា ទៅជារបស់ដ៏មាន តម្លៃស្ទើរមិនគួរឱ្យជឿ ដោយសារតែក្រុមហ៊ុន សម្លៀកបំពាក់ និងគ្រឿងតុបតែងកាយ ដ៏ល្បីមួយរបស់ពិភព លោក គឺ ក្រុមហ៊ុន Gucci ជ្រើសរើសយកទៅ បង្ហាញក្នុងកម្មវិធី «Gucci Cruise» 2019 ព្រមទាំងដាក់លក់ក្នុង ប្រភេទ សម្ភារៈនារី ជាមួយតម្លៃ ៤៥០$ ដែលស្មើនឹង ១៤,៤០០ បាតឯណោះ៕

    ប្រភព៖ Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ