• ដូចជាសាហាវពេកហើយ! ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ យ៉ាងចាស់ដៃ

    មណ្ឌលគិរី​ ៖ ករណី​ក្រុម​ព្រានព្រៃ បាញ់ប្រហារ មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ ស្រែ​ពក ចំនួន​៦​នាក់​ ​ហើយ​បាន​បង្ក​ឲ្យ​រងរបួស​ម្នាក់ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ចេញ​បញ្ជា​កម្លាំង​សមត្ថកិច្ច ទៅ​តំបន់​ខាងលើ ដើម្បី​ស្រាវជ្រាវ តាម​ចាប់​ជនល្មើស​ទាំងនោះ​ឲ្យ​ខាងតែបាន ដើម្បី​ឈានទៅ​ចាប់ ជនដៃដល់ យកមក ធ្វើការ​ផ្តន្ទាទោស​។​

    ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ ស្រែ​ពក​ចំនួន​១​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង ដែល​គេ​សង្ស័យថា ជា​ក្រុម​កាប់​ឈើ និង​បាញ់​សត្វព្រៃ បាន​បាញ់ប្រហារ​យ៉ាង​ចាស់ដៃ ពេលដែល​កម្លាំងចម្រុះ​កំពុង​ល្បាត​ព្រៃ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ដឹក​សត្វព្រៃ​ខុសច្បាប់ ក៏មាន​ការបាញ់​ស្រោច​ម​ក​តែម្ដង បានធ្វើ​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​រងរបួស​ធ្ងន់ ។​

    ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ មករា ២០១៩ ត្រង់ចំណុច​អូរ​រ៉ូ​វេ ក្នុង​តំបន់​ត្រពាំង​កកោះ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។​

    ​ជនរងគ្រោះ​មានឈ្មោះ ចេង​ច​ន្ធី កំពុង​ស្ថិតនៅ​ក្នុងការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ដែល​ជនដៃដល់ បាន​បាញ់​ត្រូវចំ​ភ្លៅ​។​

    ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​បង្ហើប​ថា ខណៈដែល ក្រុមការងារ កំពុងតែ​ល្បាត ស្វែងរក បទល្មើស​នានា ដែល​កើតមាន នៅ​ចំណុច ភូមិ​កោះ​ម្យើ​ល ឃុំ​ណង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ក៏បាន​ពើបប្រទះ និង​ក្រុម​ព្រានព្រៃ ដែល​កំពុងតែ ធ្វើការ​បរបាញ់​សត្វព្រៃ ហើយ​ពេលនោះ ក្រុម​ព្រានព្រៃ បានធ្វើ​ការបាញ់រះ មកលើ​ក្រុម​សមត្ថកិច្ច បរិស្ថាន​បង្ករ អោយ​លោក​ចេង​ច​ន្ធី របួស​ចំ​ភ្លៅ​តែម្តង រួច​ពួក​ជនដៃដល់​បាន​រត់​ចូល​ព្រៃ​ជ្រៅ​បាត់​។​

    ​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើង​គ្រា​ដែល​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​សហការ​ជាមួយ​កម្លាំង​នគរបាល យោធា និង​មន្ត្រី​ការពារ​សត្វព្រៃ សរុប​មាន​គ្នា​មាន​គ្នា​៦​នាក់ បានចេញ​ល្បាត​តាំងពី​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក លុះដល់​ចំណុច​អូរ​រ៉ូ​វេ ក៏​ប្រទះឃើញ​ជំរុំ​មួយកន្លែង ប៉ុន្ន​ប៉ុន្តែ​មិនឃើញ ស្ស​ស្នាក់​នៅទេ ដោយមាន​ការសង្ស័យ​ក្រុមមន្ត្រី​ជំនាញ​បាន​ពង្រាយ​គ្នា​ចាំ​ឃ្លាំមើល​ត្រង់​ទីតាំង​នោះ រហូតដល់​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​សំដៅ​មក​ជំរុំ​មួយ​នេះ និង​ដឹក​ប៉ាវ​មួយ ដែល​សង្ស័យ​មាន​លាក់ទុក​សត្វព្រៃ​ក្នុងនោះ ឃើញ​ដូច្នោះ​ក្រុមមន្ត្រី​បានចេញ​មកឃាត់​ម៉ូតូ​ខាងលើ ប៉ុន្តែ​មិនទាន់បាន​ឃាត់​ផង ក៏មាន​ស្នូ​កាំភ្លើង​បាញ់ស្រោច​ពីលើ​មាត់ច្រាំង​អូរ​រ៉ូ​វេ សន្ធប់​មក​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស នឹងមាន​ការបាញ់​តបត​គ្នា​មួយ​ប្រ៉ា​វ​បាន​បណ្ដាល​ឲ្យ​ឧ​ទ្យា​នុ​រក្ស​ម្នាក់​រងរបួស​ចំ​ភ្លៅ​ធ្លា​យមក​គូទ ។​

    ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បន្តថា ក្រោយ​បាញ់​តទល់​គ្នា​មួយ​ប្រ៉ា​វ​រួចមក ក្រុម​ខ្មាំ​ន់​កាំភ្លើង​និង​កម្លាំងចម្រុះ​បាន​ដកថយ​រៀងខ្លួន និង​បាន​ជម្លៀស​មន្ត្រី​ដែល​រងរបួស​មក​ទីតាំង​ផ្សេង ប៉ុន្តែ​រំលង​បន្តិច​ប្រហែល​ម៉ោង​៥​ទៀបភ្លឺ ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​លប​មក​ជំរុំ​របស់​មន្ត្រី​ជំនាញ​ស្នាក់នៅ​ម្ដងទៀត និង​បាន​បាញ់រះ​មកលើ​ម៉ូតូ​០១​គ្រឿង​បណ្ដាល​ឲ្យ​រង​ការខូចខាត ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​រងរបួស​ថែមទៀត​នោះទេ​នៅក្នុង​ហេតុការណ៍​បាញ់​លើក​ទី​២​នេះ ។​

    ​លោក កែវ សុភ​ក៌ បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ចេង ចាន់​ធី ជា​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ហើយ​មកទល់ពេលនេះ មន្ត្រី​ដែល​រងរបួស​បាន​រួចផុតជីវិត​ហើយ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​រាជធានី​ភ្នំពេញ ។​

    ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ឡោ សុខា បាន​ប្រាប់​ដែរ​ថា ករណីនេះ លោក​បាននិងកំពុង​បញ្ជា​កម្លាំង​ជាច្រើន​នាក់ ទៅ​តំបន់​ខាងលើ ដើម្បី​ស្រាវជ្រាវ តាម​ចាប់​ជនល្មើស​ទាំងនោះ​ឲ្យ​ខាងតែបាន ។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ​សុវណ្ណ ស្នងការរង នគរបាល កណ្ដាល​យុត្តិធម៌ បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​នេះ ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បញ្ជា ទៅតាម​បណ្ដា​មន្ត្រីក្រោមឱវាទ ធ្វើ​ការចុះ​ស្រាវជ្រាវ​យ៉ាង​លម្អិត ដើម្បី​ឈានទៅ​ចាប់ ជនដៃដល់ យកមក ធ្វើការ​ផ្តន្ទាទោស​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ