• ជួយស៊ែចែកគ្នាដឹងផង!! ក្មេងប្រុសម្នាក់ ស្ទើរតែបាត់បង់ជីវិតដោយសារសត្វល្អិតទិច ព្រោះឪពុកម្តាយគិតថាវាជារឿងធម្មតា

    វាជារឿងធម្មតាទៅហើយដែលសត្វល្អិតទិចឫខាំហើយពួកយើងភាគច្រើនមិនសូវខ្វាយខ្វល់ពីវាប៉ុន្មាននោះទេព្រោះនឹងជាសះស្បើយដោយឯកឯង។ យ៉ាងណាក៏ដោយយើងគ្រាន់តែប្រាប់កុំអោយអ៊េសលើស្នាមសត្វទិចនោះ។ ស្រ្តីជនជាតិសឹង្ហបុរីម្នាក់កាលពីពេលថ្មីៗនេះបានចែករំលែករឿងដ៏សោកសៅរបស់ខ្លួននៅថ្ងៃទី ១៧ ខែ មករាដែលនិយាយពីកូនប្រុសអាយុ ២ឆ្នាំរបស់គាត់ឈ្មោះថា Imraan Danish ដែលឆ្លងមេរោគដោយសារតែសត្វល្អិតទិចជើងរបស់គេ។

    នាងបាននិយាយថា “ដំបូងឡើយមានសត្វល្អិតទិចនៅលើជើងកូនរបស់ខ្ញុំ ដោយខ្ញុំមិនបានដឹងថាវាទិចតាំងពីពេលណានោះទេ បន្ទាប់មកវាក្លាយជាមុខរបួសតូចមួយដោយសារតែកូនរបស់ខ្ញុំអ៊េសវា។ ហើយមានមេរោគឆ្លងចូលទៅក្នុងមុខរបួសនោះ បន្ទាប់មកវាបានជ្រាបចូលទៅក្នុងប្រព័ន្ធកាពាររាងកាយចាប់ផ្ដើមបំផ្លិចបំផ្លាញសារពាង្គកាយរបស់កូនខ្ញុំ។ តើជាសត្វល្អិតអ្វីនិងនៅទីកន្លែងណាដែលបានទិចកូនរបស់គាត់ នៅតែគ្មានអ្នកណាអាចផ្ដល់ចំលើយបាន”

    រោគសញ្ញាបានបង្ហាញអោយឃើញពេលដែលកូនប្រុសរបស់គាត់ក្ដៅខ្លួន ប៉ុន្តែបន្ទាប់ពីញ៉ាំថ្នាំមួយចំនួន Imraan ដូចជាធូរស្បើយធម្មតាវិញ។ នាងក៏មិនបានកត់សម្គាល់អ្វីប្លែកនោះទេ រហូតទាល់តែស្ថានភាពកូនរបស់គាត់កាន់តែអាក្រក់ហើយនាងបាននាំគាត់ទៅមន្ទីរពេទ្យដែលគាត់បានបញ្ជូនទៅ Cardiac Intensive Care Unit (CICU)។

    វេជ្ជបណ្ឌិតបានរកឃើញថា Imraan បានឆ្លងមេរោគបាក់តេរីម្យ៉ាងឈ្មោះថា Group A Streptococcus (GAS) ដែលអាចគំរាមកំហែងដល់អាយុជីវិត។ អំឡុងពេលពីរសប្ដាហ៏ក្រោយនេះក្មេងប្រុសម្នាក់នេះបានតស៊ូដើម្បីជីវិតរបស់គាត់នៅ CICU ហើយក៏ដោយសារតែគ្រូពេទ្យបានផ្ដល់អោយគាត់នូវការព្យាបាលល្អបំផុតសម្រាប់មេរោគបាក់តេរីស៊ីសាច់នេះ។

    យ៉ាងណាក៏ដោយពួកគេនៅតែត្រូវការតាមដានស្ថានភាព វេជ្ជបណ្ឌិតបាននិយាយថា Imraan អាចត្រូវការការវះកាត់អវយវះនៅក្រោមជង្គង់ ប៉ុន្តែពួកគេកំពុងព្យាយាមយ៉ាងល្អបំផុតតាមដែលគេអាចធ្វើបានមុនពេលស្ថានភាពឈានដល់ដំណាក់កាលនោះ។ ម្ដាយរបស់ Imraan បានផ្ដាំដល់ឪពុកម្ដាយគ្រប់រូបអោយមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ប្រសិនបើកូនរបស់អ្នកមានសត្វល្អិតទិចឫខាំសូមទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យ មិនត្រូវចាត់ទុកវាគ្រាន់តែរឿងតូចតាច ជៀសវាងជួបរឿងដូចនាង។

    ជាក់ស្ដែងគ្រូពេទ្យក៏បានប្រាប់នាងដែរថានេះមិនមែនជាករណីទីមួយនោះទេហើយមានករណីស្រដៀងគ្នាមួយទៀតដែលបានកើតឡើងពីមុនមក ទោះបីជាការឆ្លងនេះកម្រកើតមានក៏ដោយ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ