• កូនខ្មែរយើងម្នាក់បង្កើតបាន «មីល្ពៅ» មានក្លិនល្ពៅ ពណ៌ល្ពៅ និងរសជាតិល្ពៅឆ្ងាញ់

    មានរឿងគួរអោយចាប់អារម្មណ៍ ដោយមានគណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបភាព មីដែលធធ្វើពីផ្លែងល្ពៅ ដោយគណនីនេះមានឈ្មោះថា “មីល្ពៅខ្មែរ បាត់ដំបង” បានបង្ហោះរៀបរាប់ថា៖”ខ្ញុំបាទឈ្មោះ គិមវ៉ាង បញ្ចប់ការសិក្សានៅឆ្នាំ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបង បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ។ ខ្ញុំបានសំរេចចិត្តធ្វើមីល្ពៅនេះឡើងក្នុងគោលដៅជួយទិញល្ពៅពីកសិករខ្មែរ នឹងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ។ ខ្ញុំបានស្រាវជ្រាវនឹងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។ ខ្ញុំចង់ខ្មែរយើងនឹងជនជាតិផ្សេងទៀតញុាំអាហារដែលលមានសុវត្ថិភាព នឹងមិនប៉ះពាល់ដល់សុខភាព ថែមទាំងជួយដល់សុខភាពទៀតផង។”៕

    មិនតែប៉ុណ្នោះ ម្ចាស់គណនីខាងលើបានបន្តថា៖ “ជំរាបសួរបាទ ចាប់ពីថ្ងៃនឹងទៅបងប្អូនអាចទិញមីល្ពៅខ្មែរទៅញុាំបានហើយ។ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ឆ្ងុយឆ្ងាញ់។ តម្លៃគឺ ៤៥០០៛ »4500រៀលក្នុងមួយថង់ ហើយមានមីចំនួន ១០ដុំ។ បងប្អូនអាចយកទៅញ៉ំាជាមួយស៊ុបបានណាបាទ។ សូមជួយគាំទ្រផលិតផលខ្មែរយើងផងបាទ ជួយចុចshareផងបាទ អរគុណបាទ ទំនាក់ទំនង 0969568467″៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ