• Yaya Urassaya ជាប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​​ចំណោម​តារា​ស្រី​ស្អាតៗ​នៅ​អាស៊ី ១០០នាក់ ក្នុង​កម្មវិធី «Most Beautiful Women» 2018

    (ថៃ)៖ ជាការកត់សម្គាល់​តារាសម្តែងកូនកាត់ថៃ កញ្ញា Yaya Urassaya មានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការសម្តែងខ្សែភាពយន្តភាគល្បីៗ ជាច្រើនក្នុងប្រទេសថៃ ជាពិសេសបើក្រឡែកទៅមើលរូបសម្រស់របស់នាងវិញ គឺមានភាពលេចធ្លោរយ៉ាងខ្លាំង ជាមួយរូបស្នាមញញឹកយ៉ាង ស្រស់ស្អាតដាច់គេ។ ដោយឡែក ថ្មីៗនេះនាងបានធ្វើឱ្យគ្រប់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមទ្ធិផលថ្មីមួយ ដោយបានជាប់ចំណាត់ថ្នាក់លេខ២ ជាតារាស្រីដែលមានរូបសម្រស់ស្អាតដាច់គេ នៅតំបន់អាស៊ី ក្នុងកម្មវិធី «Most Beautiful Women» ២០១៨ ខណៈលេខមួយបានទៅលើកញ្ញា Chou Tzuyu តារាស្រីមកពីប្រទេសចិន។

    ជាក់ស្តែង ក្នុងកម្មវិធី «Most Beautiful Women» ២០១៨ ក្រៅពីតារាសម្តែងថៃ យ៉ាយ៉ា ទៅចូលរួម គឺមានតារាស្រីរបស់ថៃផ្សេងទៀតផងដែរ ដោយក្នុងនោះ មានដូចជា កញ្ញា Davika, កញ្ញា Kimberley និងកញ្ញា Lisa សមាជិក Blackpink។ ជាលទ្ធផល កញ្ញា Davika ជាប់ចំណាត់ថ្នាក់លេខ៣៧, កញ្ញា Kimberley ជាប់លេខ៤៦ និង កញ្ញា Lisa បានជាប់ចំណាត់ថ្នាក់លេខ៥។ ទាំងនេះ ប្រៀបបាននឹងសមទ្ធិផលថ្មីមួយទៀតហើយ សម្រាប់​តារាសម្តែងរបស់ថៃ ដោយលទ្ធផលនេះ កើតចេញពីការបោះឆ្នោតជ្រើសរើស រកកំពូលតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេប្រចាំឆ្នាំ២០១៨ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ