នេះជារឿងរបស់បុរសសញ្ជាតិថៃម្នាក់ បានស្គាល់រាប់អាន ហើយឈានទៅស្នេហាប្តូរផ្តាច់ជាមួយយុវតីស្រស់ផូរផង់ម្នាក់ ។ ប៉ុន្តែអ្នកស្មានពីអនាគតបានទៅ ?
…ប៉ុន្តែក្រោយការស្វែងយល់ជិត១ឆ្នាំ ក៏ស្រាប់តែលែងមានអារម្មណ៍នឹងគ្នាទៀត។ ដូច្នេះមានតែចែកផ្លូវរៀងៗខ្លួន ។
ភាគីបុរសពេលនោះពិតជារសាប់រសល់នឹងរូប “ស្រីគួរឲ្យរន្ធត់” ជ្រុលសាក់ជាប់លើដើមទ្រូង មិនដឹងធ្វើដូចម្តេច។ ក្រោយពីពិចារណាយ៉ាងយូរ ក៏នឹកឃើញវិធីដ៏អស្ចារ្យមួយ ។ ប្រាកដណាស់ការលុបចោលរូបសាក់គឺឈឺលើសពីការសាក់! ហេតុនេះគាត់បានពឹងពាក់គេឲ្យ “ច្នៃ” រូបអតីតសង្សារក្លាយជា…សុនកតែម្តង ។
បែបនេះទើបសក្តិសមនឹងអ្វីដែលគាត់បានគាំទ្រ -បុរសរូបនេះពេលឥឡូវគាត់បង្ហោះវាជាសាធារណៈលើបណ្តាញសង្គមហើយ ។ គាត់ក៏បានផ្តាំថា កុំចេះតែស្លុយ ប្រយ័ត្នដូច…ខ្ញុំណា៎! ៕