• ជំនួប​សងសឹក​វគ្គ ១៦ក្រុម​ពាន FA Cup ក្រុម Chelsea ប៉ះ​ជើងខ្លាំង Man Utd

    (ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ត្រូវប្រកួតប៉ះជាមួយក្រុមបិសាចក្រហម Manchester United នៅជុំទី៥ ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ហើយអាចនិយាយបានថា ជាការប្រកួតសងសឹក ឡើងវិញវាងក្រុមតោខៀវ ដោយធ្លាប់បានយកឈ្នះក្រុមបិសាចក្រហមនៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។

    Chelsea បន្ទាប់ពីបានឡើងមកកាន់វគ្គនេះគឺបានយកឈ្នះក្រុម Sheffield Wednesday ៣-០ ខណៈក្រុម Man Utd បានយកឈ្នះក្រុមខ្លាំង Arsenal ៣-១។ សម្រាប់លទ្ធផលការចាប់ឆ្នោតនេះបានបង្ហាញថា ការប្រកួតនេះគឺធ្វើឡើងក្នុងចន្លោះការប្រកួតជើងទី១ ពានរង្វាន់ Champions League វគ្គ ១៦ក្រុមចុងក្រោយ។

    ខាងក្រោមនេះ ជាគូការប្រកួតទាំងអស់នៅជុំទី៥ FA Cup រដូវកាលឆ្នាំ២០១៨-២០១៩
    1៖ Bristol City vs Shrewsbury Town ឬ Wolverhampton Wanderers
    2៖ AFC Wimbledon vs Millwall
    3៖ Doncaster Rovers vs Crystal Palace
    4៖ Middlesbrough ឬ Newport County vs Manchester City
    5៖ Chelsea vs Manchester United
    6៖ Swansea vs Barnet ឬ Brentford
    7៖ Portsmouth ឬ Queens Park Rangers v Watford
    8៖ Brighton & Hove Albion ឬ West Bromwich Albion v Derby County៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ