• ជប៉ុន យក​ឈ្នះ​អ៊ីរ៉ង់ ៣-០ ឡើង​វគ្គផ្តាច់​ព្រ័ត្រ​ពានរង្វាន់​អាស៊ី Asian Cup 2019

    (ឌូបៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិសាម៉ូរៃជប៉ុន បានបង្កើតការចាប់អារម្មណ៍ខ្លាំងតាមរយៈជ័យជម្នះលើក្រុម ខ្លាំងអ៊ីរ៉ង់ ដោយលទ្ធផល ៣-០ នាយប់មិញនេះ។ ក្នុងជ័យជម្នះនេះបានធ្វើឲ្យក្រុមជើងខ្លាំងតំបន់អាស៊ីជប៉ុន បន្ត ទៅវគ្គផ្តាច់ព្រ័ត្រជើងឯកអាស៊ី AFC Asian Cup 2019។

    ការប្រកួតក្នុងថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ នាទីក្រុងឌូបៃ ជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីការស៊ុត បញ្ចូលទីបានកើតឡើងក្នុងវគ្គទី២ ដោយក្រុមជប៉ុនបានបំប៉ោងសំណាញ់ទីរបស់ក្រុមអ៊ីរ៉ង់ រហូតដល់៣គ្រាប់ ដែលធ្វើពីកីឡាករខ្សែប្រយុទ្ធ Yuya Osako ធ្វើបាន ២គ្រាប់ម្នាក់ឯងពីការតែតចូលនៅនាទីទី៥៦ និងបាល់ប៉េ ណាល់ទី ១១ម៉ែត្រនៅនាទីទី៦៧ និងគ្រាប់នៅចុងម៉ោងធ្វើបានដោយខ្សែបម្រើ Genki Haraguchi នានាទីទី ៩០។

    គួរបញ្ជាក់ផងថា បន្ទាបពីជ័យជម្នះនេះក្រុមជម្រើសជាតិជប៉ុន ត្រូវរង់ចាំក្រុមខ្លាំង២ទៀតមាន ក្រុមជម្រើសជាតិ កាតា និងក្រុមជម្រើសជាតិអារ៉ាប់រួម ខណៈក្រុមជប៉ុន ជាអតីតជើងឯកទ្វីបអាស៊ី AFC Asian Cup ៤ដងហើយ កាលពីឆ្នាំ ១៩៩២, ២០០០, ២០០៤ និង២០១១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ