• ប្រវត្តិត្រួសៗរបស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ

    ភ្នំពេញ៖ កញ្ញា ខេមរៈ ស្រីពៅ បានកើតនៅក្នុងឆ្នាំ១៩៩០ មានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស៣ ស្រី៣ ដោយនាងគឺជាកូនស្រីពៅនៅក្នុងគ្រួសារ និងមានឪពុកឈ្មោះថា ស៊ីថុន និងម្តាយឈ្មោះ សំ រាប។

    កញ្ញា ខេមរៈ ស្រីពៅ នាងគឺជាក្មេងដ៏ល្អប្រពៃណី មានអត្តចរិតស្លូតបូត ចេះគោរពចាស់ទុំ រួសរាយរាក់ទាក់ តែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយរីករាយជាមួយនាងជានិច្ច។ រីឯនៅសាលារៀនវិញ ស្រីពៅ ក៏ជាសិស្សល្អ និងមិត្តល្អដ៏ល្អ ដោយសារតែមានទេពកោសល្យសិល្បៈតាំងពីកំណើត ពេលនៅសាលារៀន នាងតែងតែធ្វើឲ្យអ្នកគ្រូលោកក៏ដូចជាមិត្តសើចសប្បាយ ជាមួយនឹងការសម្តែងសិល្បៈ រាំច្រៀងរបស់នាង។

    ស្រីពៅ មានអត្តចរិតទន់ភ្លន់ ចូលចិត្តធ្វើអំពើល្អ និងការងារសប្បុរសតាំងពីតូច យ៉ាងណាមិញ ក្រោយនាងបានចូលប្រឡូកសិល្បៈចេះរកលុយដោយខ្លួនឯងមក នាងតែងតែចំណាយថវិកាផ្ទាល់ខ្លួន ធ្វើកិច្ចការងារមនុស្សធម៌ ធ្វើបុណ្យ ជួយដល់ជនក្រីក្រទីទាល់ជានិច្ច។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ