• ដើរស្រុកគេ មុនឆ្លងផ្លូវ ត្រូវមើលឲ្យបានច្បាស់ គំនូសឆ្នូតកាត់ទទឹងផ្លូវ ពណ៌លឿង និងពណ៌សរ! ប្រយ័ត្នគ្រោះថ្នាក់…!

    ដោយសារតែពេលថ្មីៗនេះមានអ្នកលេងអ៊ិនធឺណែតម្នាក់ បានចែករំលែកពីរឿងរ៉ាវរបស់គាត់ស្ទើរតែត្រូវឡានបុកដោយសារតែអ្នកបើកបរម្នាក់ មិនបានគោរពសញ្ញាគំនូសសរកាត់ទទឹងផ្លូវ។

    ដោយសារមានការចែករំលែកច្រើនក្នុងបណ្ដាញសង្គមហើយ ក៏មានមតិជាច្រើនពីអ្នកនិយមលេងអ៊ិនធឺណែតធ្វើអោយមានភាពចម្រូងចម្រាសមិនដាច់ស្រាច់ ទើបមានការបកស្រាយមួយចំនួនពីអត្ថន័យគំនូសកាត់ទទឹងផ្លូវដែលមានពណ៍សរ និងកន្លែងខ្លះមានពណ៍លឿង។

    “នៅពេលដែលអ្នកដំណើរឃើញសញ្ញាគំនូសកាត់ទទឹងផ្លូវពណ៍សរ, នោះមានន័យថាអ្នកបើកបរត្រូវឈប់ពេលដែលឃើញអ្នកថ្មើរជើងឆ្លងកាត់”។

    “ហើយនៅពេលដែលអ្នកឃើញសញ្ញាគំនូសកាត់ទទឹងផ្លូវពណ៍លឿង,​ វាអាស្រ័យលើអ្នកដំណើរដែលប្រើប្រាស់ផ្លូវនោះ អ្នកណាមកដល់មុននៅពេលឆ្លងកាត់។ ប្រសិនបើអ្នកបើកបរមកដល់មុន នោះអ្នកថ្មើរជើងនឹងត្រូវរង់ចាំវេនរបស់ពួកគេ។ ប៉ុន្តែប្រសិនបើសញ្ញាគំនូសកាត់ទទឹងផ្លូវពណ៍លឿងមានអមជាមួយសញ្ញាចរាចរណ៍ផ្សេងទៀត អ្នកបើកបរត្រូវតែគោរពតាមសញ្ញាចរាចរណ៍នោះ”។

    ចំពោះករណីខាងលើនេះដែរក៏មានមតិភាគច្រើនបានបន្ទោសទៅលើអ្នកបើកបរ ព្រោះតែមានអ្នកបើកបរមួយចំនួនបានងក់ក្នុងពេលបើកបរដោយសារការអត់ងងុយច្រើនម៉ោងពេក។ “ប៉ុន្តែយ៉ាងណាមិញក្នុងប្រទេសមួយចំនួន អ្នកបើកបររថយន្តតែងឈប់ហើយផ្ដល់សិទ្ធិអោយអ្នកថ្មើរជើងឆ្លងកាត់មុន” “ហើយក្នុងប្រទេសមួយចំនួនការឆ្លងកាត់គំនូសកាត់ទទឹងផ្លូវមានន័យថាអ្នកដំណើរត្រូវឆ្លងអោយលឿន និងជាវិធីជៀសវាងការប៉ះទង្គិច”។

    បន្ថែមពីនេះមានមតិប្រជាជនបានលើកឡើងថា “ទោះបីជាយើងមិនបានយល់ច្បាស់ពីអត្ថន័យនៃភាពខុសគ្នារវាងពណ៍ទាំងពីរ ប៉ុន្តែគួរតែឈប់រថយន្តនៅពេលដល់គំនូសសរពេលមានអ្នករង់ចាំឆ្លងកាត់។ ក្នុងនាមជាអ្នកបើកបរម្នាក់ ទោះខ្ញុំមិនដឹងច្បាស់ពីច្បាប់បែបណាក៏ខ្ញុំអាចឈប់អាស្រ័យលើស្ថានភាព”។ ក្នុងស្រុកខ្មែរយើង ហាក់ដូចជាមិនទាន់មានការចាប់អារម្មណ៍ចំពោះបញ្ហាមួយនេះទេ៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ