កុំចង់តែឆ្ងាញ់! ទទួលទានអាហារមានជាតិខ្លាញ់ មាន់បំពង ដំឡូងបារាំងបំពង… ញឹកញាប់ពេក អាចបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ ១៣%

ភាគច្រើនពួកយើងទាំងអស់គ្នាទទួលទានអាហារឆ្ងាញ់ម្ដងឫពីរដងក្នុងមួយសប្ដាហ៍ ប៉ុន្តែបើសម្រាប់អ្នកដែលទទួលទានញឹកញាប់ពេកឫស្ទើរាល់ថ្ងៃពួកគេប្រហែលជាមានទំលាប់ហើយ។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ The BMJ បាននិយាយថាការទទួលទានសាច់មាន់បំពងញឹកញាប់ឫទៀងទាត់អាចបង្កើនហានិភ័យឆាប់ស្លាប់ដែលកើតឡើងចំពោះស្រ្តីក្រោយអស់រដូវ។

ស្រ្តីចំនួន ១០៦,៩៦៦​ នាក់ដែលមានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំត្រូវបានសាកសួរហើយត្រូវបានតាមដានអស់រយះពេល ១៨ឆ្នាំរហូតដល់ការស្រាវជ្រាវត្រូវបានបញ្ចប់នៅខែកុម្ភះឆ្នាំ ២០១៧។ អ្នកស្រាវជ្រាវបានសង្កេតឃើញថារបបអាហាររបស់ពួកគេបានរួមបញ្ចូលប្រភេទអាហារចៀនខុសៗគ្នាដូចជាមាន់បំពង ដំឡូងបារាំងបំពង ត្រីចៀននិងមានច្រើនទៀត។

ក្នុងរយះពេល ១៨ឆ្នាំស្រ្តី ៣១,៥៨៨នាក់បានស្លាប់ដោយមានចំនួនស្រ្តី ៨,៣៥៨​នាក់បានស្លាប់ដោយសារបញ្ហាបេះដូងហើយស្រ្តីចំនួន ១៣,៨៨០នាក់ផ្សេងទៀតបានស្លាប់ដោយសារមូលហេតុផ្សេងទៀត។

អ្នកជំនាញមកពីសាកលវិទ្យាល័យឡូវ៉ា និងជាអ្នករៀបរាងនិពន្ធសៀវភៅនៃការសិក្សាបាននិយាយថា “យើងដឹងថាការទទួលទានអាហារបំពងឫចៀនគឺជារឿងធម្មតាមួយនៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ តែជាអ្វីដែលមិនល្អនោះគឺមានការយល់ដឹងតិចតួចណាស់អំពីផលប៉ះពាល់ដល់សុខភាពក្នុងរយះពេលយូរនៃការទទួលទានអាហារបំពងឫចៀនដែលសំបូរខ្លាញ់”។

យោងតាមការស្រាវជ្រាវខាងលើនេះដែរ ការទទួលទានអាហារដែលមានជាតិខ្លាញ់ជាញឹកញាប់ឫស្ទើររាល់ថ្ងៃអាចបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ ១៣%បង្កឡើងជាបញ្ហាផ្សេងៗនិង ១២%ចំពោះហានិភ័យនៃការស្លាប់បង្កឡើងជាបញ្ហាបេះដូង។ ដែលដំណឹងល្អគឺការស្រាវជ្រាវមិនបានរកឃើញភស្តុតាងណាមួយដែលទាក់ទងនឹងអាហារបំពងដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកនោះទេ៕

អត្ថបទដោយ៖ RathDy

ប្រភព ៖ worldofbuzz

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ