• ស្វីតណាស់! ទោះត្រូវគេចាប់ឃុំឃាំង ដោយសារជួញដូរថ្នាំញៀន ក៏អូននៅតែកាន់ដៃបងឲ្យជាប់

    ខេត្តព្រៃវែង៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន១២កញ្ចប់ធំៗ រួមជាមួយក្រុមយុវជន យុវនារីចំនួន៦នាក់ ត្រូវបានកំលាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងអាវុធហត្ថស្រុកព្រះស្តេច ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កន្លងមក នៅភូមិសាស្រ្តនៃស្រុកព្រះស្តេច ខេត្តព្រៃវែង។

    លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែងបានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់នេះ សុទ្ធតែជាមុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀន ដែលកំលាំងអាវុធហត្ថស្រុក និងខេត្តបានដាក់កំលាំងតាមដានជាច្រើនថ្ងៃមកហើយ ក្នុងនោះ ទី១ឈ្មោះ ឡឹក សាម៉ៃ ភេទស្រី អាយុ20ឆ្នាំ ទី២ឈ្មោះ ប៊ុន ផេង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិជំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួននៅចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលដែលពួកគេយកថ្នាំមកចែកចាយនៅទីតាំងនោះ។ ទី៣ឈ្មោះ ម៉ៅ ម៉ាលីកា ហៅ ស្វិត ភេទស្រី អាយុ៣៣ឆ្នាំ ទី៤ឈ្មោះ រង់ ចន្ថា ហៅឆន ភេទប្រុស អាយុ22ឆ្នាំ ទី៥ឈ្មោះ ចាន់ ប៊ុនធី ភេទប្រុស អាយុ15ឆ្នាំ និងទី៦ឈ្មោះ ស៊ី ពេត ភេទប្រុស អាយុ17 អ្នកទាំង៤មានទីលំនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

    លោក ផាត់ សុជោត បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡឹក សាម៉ៃ និងឈ្មោះ ប៊ុន ផេង គឺជាអ្នកយកថ្នាំពីស្រុកកៀនស្វាយ យកមកលក់នៅក្នុងស្រុកព្រះស្តេច ចំណែកជនសង្ស័យទាំង៤នាក់ផ្សេងទៀត គឺជាអ្នកទទួលទិញយកទៅប្រើប្រាស់ផង និងចែកចាយបន្តផង ហើយក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ កំលាំងរបស់លោកដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន១២កញ្ចប់ធំ ស្មើនិងទម្ងន់៤,១៩ក្រាម ទូរសព្វ័ដៃចំនួន៤គ្រឿង-ម៉ូតូ២គ្រឿង ហើយបច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រៃវែងហើយ ដើម្បីចាត់ការតាមនិតិវិធី៕

    ដោយ:យិត ភារ៉ា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ