• កំពូលអ្នកលក់ Online! នារីម្នាក់សុំអោយអ្នកលក់អីវ៉ាន់ Online ផ្ញើររូបពិតនៃរ៉ូបដែលនាងចង់បាន តែចំអ្នកប្រុស មានអីចង់ដាច់ផ្ងារ!

    នេះបានហៅថាសេវាអតិថិជនល្អ!! អតិថិជនម្នាក់សុំអោយអ្នកលក់ Online នូវរូបរ៉ូបពិត ដែលនាងចង់ទិញជាជាងមើលរូបដែលបានបង្ហោះនៅលើគេហទំព័រនោះ។ បុរសម្នាក់នោះជាម្ចាស់គេហទំព័រមួយឈ្មោះថា Shop739960 Store បានធ្វើអោយអតិថិជនរបស់គាត់ភ្ញាក់ផ្អើលមែនទែន។

    តាមពិតទៅរូបភាពដើមបានបង្ហោះនៅក្នុង facebook group ឈ្មោះថា “AliEXPRESS AND EBAY LOVERS” ដោយគណនីមួយឈ្មោះថា Andreea Patriche ក្រោយមកទើបត្រូវគេយកមកបង្ហោះម្ដងទៀតនៅកាសែត Reddit។

    យោងតាមការចុះផ្សាយបានអោយដឹងថាអ្នកប្រើប្រាស់នៅក្នុង ALiExpress ចង់ទិញរូបវាលខ្នងមួយដើម្បីស្លៀកទៅហូបអាហារពេលល្ងាចនៅខាងក្រៅដែលរ៉ូបនោះជាផលិតផលក្នុងប្រទេសចិនដែលតំលៃវាដល់ទៅ $១០១ដុល្លារឯណោះបើតាមការរាយការណ៏ពី Daily Mail។

    អតិថិជនម្នាក់នោះក៏បានប្រាប់រឿងរ៉ាវនេះនៅលើបណ្ដាញសង្គមរបស់នាងដែរថា “ខ្ញុំបានរកហាងលក់សំលាក់បំពាក់ដែលមានលក់រ៉ូបដែលស្រដៀងនឹងរ៉ូបកូនក្រមុំដែរ ដូច្នេះហើយខ្ញុំក៏សុំគាត់អោយថតរូបពិត ជាជាងរូបដែលគាត់បានបង្ហោះនៅលើគេហទំព័រហ្វេសបុក។ អ្នកលក់នោះក៏បានផ្ញើររូបទាំងនោះមកអោយខ្ញុំមើល ហើយរឿងហួសចិត្តនោះគឺរូបគាត់បែរជាអ្នកលររូបនោះដោយផ្ទាល់ហើយថតមកអោយខ្ញុំមើល”។

    អ្នកលក់ Online ម្នាក់នោះបានលររ៉ូបគ្រប់ពណ៍ដើម្បីយកមកថតបង្ហាញ។ ក្រោយពីបានបង្ហោះនៅលើបណ្ដាញសង្គមរឿងរ៉ាវនេះទទួលបានការចាប់អារម្មណ៏ជាច្រើនពីមហាជន។ យ៉ាងណាក្ដី ដោយបានឃើញពីភាពប្រឹងប្រែងរបស់គាត់យើងក៏ជូនពរអោយគាត់ជោគជ័យក្នុងអាជីវកម្ម៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ