• មិនដឹងបើកលឿនយ៉ាងណា បើគ្រាន់តែម៉ូតូសោះ អាចបុកខឿនស្ពានអាកាសស្ទឹងមានជ័យ បាក់ជាច្រើនកំណាត់

    ភ្នំពេញ៖ យុវជនបីនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកនឿនស្ពាន បែកអស់ចំនួនបីដុំបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងហេតុម្នាក់ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ត្រង់ចំណុចចុងស្ពានអាកាសស្ទឹងមានជ័យ ខាងជើង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជនរងគ្រោះ (សព)មានឈ្មោះរ៉ាន់​ នូ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៣ ពណ៌ខ្មៅ បិតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BP-8153។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនបីនាក់ជិះមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវកោងផងបានកាច់ចង្កូតមិនទាន់ជ្រុលទៅបុក ខឿនស្ពាន បែកអស់បីដុំចំណែកជនរងគ្រោះបោកក្បាលនិងខឿនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់និងពីរនាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្រោះភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់យកម៉ូតូទៅរក្សាទុកបណ្តោះអាស្ននៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីរងចាំសាច់យកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ