• អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹងមានច្រក​ទ្វារ​អេឡិកត្រូនិក​ (E-gates) ហើយកម្ពុជាលែងខ្វល់រឿងតម្រង់ជួរចាំបោះត្រា Passport ទៀតហើយ!

    ក្រសួងមហាផ្ទៃ នឹង​ដាក់ឲ្យ​ដំណើរការ​​នូវ​ច្រក​ទ្វារ​អេឡិកត្រូនិក​ (E-gates) នៅ​តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាបនៅ​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ ដោយ​ពលរដ្ឋ​ខ្មែរ​មិន​ចាំ​បាច់​រង់ចាំ​បោះត្រា​ចេញ-ចូល​ លើ​លិខិតឆ្លងដែន​ទៀត​ឡើយ​។ ​ការ​បង្កើត​ឲ្យ​មាន​​លិខិតឆ្លងដែន​អេឡិកត្រូនិក​( E-passport) នេះ ​ដើម្បី​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ ដល់​ការ​ចេញ-ចូល​របស់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​រលូន។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។

    ​គួរជម្រាបថា ​​ចំពោះ​ការ​ប្រើ​ប្រាស់​លិខិតឆ្លងដែន​អេឡិកត្រូនិក​( E-passport) ដោយ​ស្កេន​តាម​ច្រក​ទ្វារ​អេឡិកត្រូនិក​ (E-gates)នេះ គឺ​សម្រាប់​ប្រជាពលរដ្ឋខ្មែរ​​ប្រើ​លិខិតឆ្លងដែនខ្មែរតែប៉ុណ្ណោះ និងមាន Chip។ នេះ​បើតាម​ការ​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បម្រើការងារ​នៅអាកាសយាន្តដ្ឋាន​អន្តរជាតិភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ