• ទៀតហើយរថយន្តដឹកដី បត់ឆ្លងផ្លូវមិនមើលក្រោយ ធ្វើឲ្យរថយន្តដឹកអ្នកដំណើរ គេចធ្លាក់ផ្លូវ បុកបង្គោលភ្លើង

    កំពង់ធំ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២ និង២០ នាទី រសៀល​ថ្ងៃទី២៧ខែ មករាឆ្នាំ២០១៩ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

    ប្រភពច្បាស់ពីសាក្សីបានអោយដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២ គ្រឿងនេះ បានបើកបរស្របទិសគ្នា​ពីជើងទៅត្បូង លើផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តដឹកដី បទឆ្វេងខ្វះការប្រុងប្រយ័ត្ន ហើយរថយន្តទេសចរដឹកអ្នកដំណើរបើកបរពីក្រោយជាន់ហ្វាំងមិនទាន់ទៅបុកគូទ រថយន្តដឹកដី គេចជ្រុលទៅបុកបង្គោលភ្លើង បណ្តាលខូចខាតក្បាលរថយន្តទាំងស្រុង តែសំណាងល្អ អ្នកដំណើរគ្រាន់តែរបួសបន្តិចបន្តួច ហើយអ្នកបើបររថយន្តទាំង២ ចុះគេចខ្លួនបាត់ស្រម៉ោល។

    សមត្ថកិច្ចបានអោយដឹងថា រថយន្តទេសចរដឹកអ្នកដំណើ ម៉ាកហ៊ីហិនដាយ ពសក់ស្លាកលេខភ្នំពេញ ៩៨ ៩២ និងរថយន្តដឹកដីពាកស្កាកលេខ ភ្នំពេញ ០៤ ០៣ ក្រោតពេលកើតហេតុអ្នកដំណើ បានជញ្ជូនអីវ៉ាន់ ទៅជីះរថយន្តផ្សេងទៀត​ធ្វើដំណើ រ ទៅភ្នំពេញ ទើបសមត្ថកិច្ចចុះអន្តរាគមន៍វាស់វែងតាមក្រោយ​និងប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធីការស្រុកបារាយណ៍រងចាំធ្វើការដោះស្រាយតាមក្រោយ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ