• ស្រណោះណាស់! ខេមរៈ សិរីមន្ត គ្រាន់តែឃើញក្តាម្ឈូសដាក់សពប្អូនស្រីភ្លាម ស្រែកយំឡើងទន់ជង្គន់តែម្តង

    ទីបំផុតសពរបស់ ខេមរៈ ស្រីពៅ បានដឹកមកដល់ព្រលានយនតហោះ អន្តរជាតិ ភ្នំពេញ ហើយ ជាមួយការរងចាំទទួលពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករសឹងតែគួរឲ្យជឿ ដល់ថ្នាក់អ្នកគាំទ្រ ស្រីពៅ កន្លងមកបានសម្តែងអារម្មណ៍សោកសៅជាខ្លាំង ក្នុងខណៈពេលកំពុងតែទទួលនោះរហូតដល់អួលដើម.ក ស្រក់ទឹកភ្នែកថែមទៀតផង។

    មួយវិញទៀត មានអ្នកគាំទ្រខ្លះទៀត ព្រោះតែអាណិត តារាចម្រៀងរូបនេះសុខចិត្តចំណាយពេលវេលា ថវិការផ្ទាល់ខ្លួន ដោយធ្វើដំណើរពីខេត្តមកទទួលសពស្រីពៅដល់ភ្នំពេញថែមទៀតផង អ្នកខ្លះទៀតមករងចាំតាំងពីម៉ោង៤ល្ងាចក៏មាន។ ហើយអ្វីដែលកាន់តែស្រណោះបំផុតនោះលោក ខេមរៈ សិរីមន្ត គ្រាន់តែឃើញក្តាម្ឈូសដាក់សពប្អូនស្រីភ្លាមស្រែកយំឡើងទន់ជង្គន់តែម្តង។

    គួររំលឹកឡើងវិញផងដែរថា សព ខេមរៈ ស្រីពៅ នឹងត្រូវក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក ខេមរៈ សិរីមន្ត ដែលមានទីតាំងស្ថិតនៅ ទល់មុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កញ្ញា ខែម ស្រីពៅ ហៅ ខេមរៈ ស្រីពៅ បានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២:០២ ថ្ងៃត្រង់ ក្នុងវ័យ២៨ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឥណ្ឌា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ