• បងប្អូននៅខេត្ត​កំពង់ឆ្នាំង​ បើមានជំងឺភ្នែក ,ធ្មេញ ,ជំងឺកុមារ ,ជំងឺវះកាត់ ,ជំងឺបេះដូង និងជំងឺទូទៅ សូមទៅពិនិត្យមិនអស់លុយទេ ចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី៣១ ខែមករា នេះ

    កំពង់ឆ្នាំងះបើយោង​គណនីហ្វេសប៊ុក​របស់​មន្ទីសុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ បានផ្សព្វផ្សាយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងដែលមានខ្លឹមសារ
    ដូចខាងក្រោម៖

    មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជំរាបជូន ដំណឹងដល់ បង ប្អូន ប្រជាពលរដ្ខក្នុងខេត្តកំពង់ឆ្នាំង និងបង ប្អូន ដែលរស់នៅតំបន់ជុំវិញខេត្តកំពង់ឆ្នាំង មេត្តាជ្រាបថា៖ ដោយមានកិច្ចសហការ រវាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងសមាគមវេជ្ជបណ្ឌិតអាមេរិក បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ រួមមានការពិនិត្យនិងព្យាបាល -ជំងឺភ្នែក , ធ្មេញ , ជំងឺកុមារ , ជំងឺវះកាត់ , ជំងឺបេះដូង និងជំងឺទូទៅ… ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

    ប្រភព៖ (ព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ