• ផ្ទុះគ្រាប់បែក២លើក មនុស្សស្លាប់កើនដល់២៧នាក់ និង៧៧នាក់របួស នៅវិហាគ្រឹស្ដ​មួយ ក្នុងប្រទេសហ្វីលីពីន

    (ម៉ានីល)៖ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងវិហារគ្រឹស្ដ​មួយកន្លែង ស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីន បានកើនដល់២៧នាក់ហើយ និង៧៧នាក់ទៀតរងរបួស។ នេះបើតាមអាជ្ញាធរហ្វីលីពីន ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។

    យោងតាមអាជ្ញាធរហ្វីលីពីន គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨៖០០ព្រឹក នៅឯវិហារ​គ្រឹស្ត Jolo Cathedral ក្នុងទីក្រុង Jolo នៃខេត្ត Sulu។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលតែងតែមកបន់ស្រន់នៅវិហារគ្រឹស្ដ មួយនេះ ហើយយោធា៧នាក់ ក៏ស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិតដែរ។

    គួរបញ្ជាក់ថា មូលហេតុផ្ទុះគ្រាប់បែកខាងលើ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយក៏ពុំទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវដែរ ខណៈរដ្ឋាភិបាលទីក្រុងម៉ានីលបានថ្កោលទោសយ៉ាងខ្លំាងចំពោះករណីបំផ្ទុះគ្រាប់បែកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ