• និស្ស័យស្នេហ៍!! ឃើញខាងប្រុសខូចចិត្ត តែងមកញាំអាហារ ក្នុងហាងខ្លួនម្នាក់ឯង ចុងក្រោយទើបដឹងថាជាគូរព្រេងសោះ

    បើមើលពីសំបកក្រៅពួកគេទាំងពីរប្រៀបដូចជាប្ដីប្រពន្ធមួយគូរ ដែលលក់អាហារក្នុងផ្សារធម្មតាប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថាប្រវត្តិស្នេហ៏របស់ពួកគេយ៉ាងណាខ្លះទើបបានជានាំអោយពួកគេបានជួបគ្នាដូចនេះ?

    យោងតាមកាសែត Zao Bao បានអោយដឹងថាកាលដើមឡើយបុរសម្នាក់អាយុ ៣១ឆ្នាំធ្លាប់បានទៅហូបម្ហូបអាហារនៅហាង Wow Wow West ជាហាងលក់ចំនីអាហារនៅក្នុងផ្សារ ABC Brickworks។ ហើយរឿងរ៉ាវស្នេហារបស់ពួកគេបានកើតឡើងពីពេលនោះមកនៅឆ្នាំ ២០១១ នៅពេលនោះពួកគេម្នាក់ៗសុទ្ធតែមិនទាន់រៀបការតែក៏មានគូរស្នេហ៏រៀងៗខ្លួនដែរ ដែលទំនាក់ទំនងរបស់ពួកគេគឺត្រឹមជាអតិថិជននិងអ្នកលក់ដូរប៉ុណ្ណោះ។

    គាត់ធ្លាប់នាំមិត្តស្រីរបស់គាត់មកហាងនេះដើម្បីហូបអាហារ, ហើយពេលនោះនាងក៏មានមិត្តប្រុសដែរ។ ហេតុនេះហើយនាងចាត់ទុកគាត់ដូចជាអតិថិជនទូទៅតែប៉ុណ្ណោះ រហូតដល់ថ្ងៃមួយគាត់ក៏បានមកម្នាក់ឯង។ ដោយសារតែនាងជាមនុស្សរស់រាយរាក់ទាក់ នាងតែងសួរនាំគាត់ពីនេះពីនោះរហូតថ្ងៃមួយទើបដឹងថាគាត់បានបែកបាក់គ្នានឹងមិត្តស្រីរបស់គាត់។

    បន្ទាប់ពីនោះនាងបានអោយនាមប័ណ្ណទៅគាត់ ហើយពួកគេបានចាប់ផ្ដើមផ្ញើរសារអោយគ្នាទៅវិញទៅមក ហើយនោះជាពេលដែលពួកគេចាប់ផ្ដើមមានអារម្មណ៏ល្អចំពោះគ្នាទៅវិញទៅមក។ នាងបានបន្ថែមថាទំនាក់ទំនងពួកគេលូតលាស់យ៉ាងឆាប់រហ័ស ពួកគេទាក់ទងគ្នាបើកចំហនៅខែមករាឆ្នាំ ២០១២ហើយបានភ្ជាប់ពាក្យក្នុងខែមីនាក្រោយមកមិនបានប៉ុន្មានផងពួកគេរៀបការនៅក្នុងខែឧសភា។

    ដោយគាត់ចង់នៅជិតនិងធ្វើតាមចំណង់ចំណូលចិត្តរបស់ប្រពន្ធគាត់ គាត់បានលារឈប់ពីកាងាររបស់គាត់នៅធនាគារហើយមកជួយកាងារនៅហាងរបស់ប្រពន្ធគាត់។ គាត់បានប្រាប់អោយដឹងថា “ជាអ្នកលក់ម្នាក់ពិតជាមិនងាយទេ, ត្រូវធ្វើការច្រើនម៉ោង ហើយពេលខ្លះត្រូវជួបជាមួយអតិថិជនមានអាកប្បកិរិយាមិនល្អមួយចំនួនទៀតផង”៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ