• តោះមកស្គាល់ប្រភេទ «ត្រីបាណន់គីង្គក់» ឬហៅថា «Whale Shark» ដែលទើបឃើញនៅកោះរ៉ុង ថ្មីៗនេះ !!

    ដោយសារមានពត៌មានពីវត្តមានត្រីនេះ នៅដែនទឹកកម្ពុជានាពេលថ្មីៗនេះ ខ្ញុំសូមលើកយកអត្ថបទអំពីត្រី បាណន់គីង្គក់នេះមកចែកជូនមិត្តទាំងអស់ដើម្បីជាចំណេះដឹង ។

    អត្ថបទទាក់ទង៖ ពិតជាមិនធ្លាប់ឃើញ! ត្រីបាឡែនដ៏ធំមួយក្បាល បានបង្ហាញខ្លួន នៅកោះរ៉ុង…!

    ត្រីបាណន់គីង្គក់ ជាប្រភេទត្រីធំជាងគេក្នុងសមុទ្រ ដែលភាសាអង់គ្លេសហៅថា Whale Shark វាមានប្រវែង ១២.៦៥ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ២១តោន ។ វារស់នៅសមុទ្រដែលមានសីតុណ្ហភាព ២១អង្សាសេ អាយុជាមធ្យមរបស់វា ៧០ឆ្នាំ វាចាប់បន្តពូជនៅអាយុ៣០ឆ្នាំ ។

    សត្វនេះមានមាត់ធំ ក្នុងមាត់វាមានតម្រង វាស៊ីស្លែសមុទ្រ និងកូនត្រីតូចៗជាអាហារ វាធ្វើចលនាយឺតៗ សត្វនេះផ្តល់កំណើតកូនតិចតួចបំផុត ។ វាជាសត្វស្លូត និងចងមិត្តភាពជាមួយមនុស្ស វាតែងផ្តល់លទ្ធភាពអោយអ្នកហែលទឹកប្រលែងលេងជាមួយវា ឬប៉ះពាល់វាដោយសន្តិភាព ដោយហេតុនេះហើយបានជាវាងាយនិងត្រូវគេប្រមាញ់ ។

    នៅអាស៊ីអាគ្នេយ៍ គេឃើញវត្តមានវានៅសមុទ្រថៃ ឥណ្ឌូនេណស៊ី និងហ្វីលីពីន ឯនៅសមុទ្រចិនមានតែនៅតៃវ៉ាន់ប៉ុណ្ណោះ ក្រៅពីនោះគេជួបវានៅសមុទ្រប្រេស៊ីលក្នុងទ្វីបអាមេរិកឡាទីន និងនៅប៉ែកខាងលិចប្រទេសអូស្រ្តាលី ចំពោះទ្វីបអាហ្រ្វិកគេឃើញវានៅដែនសមុទ្រមូសាំបិក។ បច្ចុប្បន្នត្រីបាណន់គីង្គក់ ត្រូវបានពិភពលោកចុះក្នុងបញ្ជីក្រហមហាមធ្វើការនេសាទតម្រូវអោយអភិរក្សបន្ទាន់ព្រោះជាត្រីឈានទៅរកការដាច់ពូជ ៕

    (ប្រភព៖ Tara Om)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ