• ទៀតហើយ! គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ហើយលើផ្លូវជាតិលេខ៤ ដែលបង្កដោយរថយន្ដបែនដឹកដី ​ទៀតហើយ

    ខេត្តកំពង់ស្ពឺ​៖​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ​ ០៤ ចន្លោះ​គីឡូ​ម៉ែត្រ​ ៣៣​ -៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង បង្កឡេីងដោយរថ​យន្ត ១គ្រឿងម៉ាកហ៊ីណូ ប្រភេទបែន​ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើ​កបរ​មិនស្គាល់ឈ្មោះនិងទីលំនៅ(ចុះរត់គេចខ្លួន​បាត់​)។

    តាមការអះអាង​អ្នកឃេីញហេតុការរណ៍ដំបូង​ថា​រថយន្ត​បែ​ន បើកបរពីទិសខាងលិចទៅកើតលុះម​ក​ដល់ចំណុចខាង​ លើបានបុកជាមួយរថយន្ត ០១​គ្រឿង​ ម៉ាកលុចស៊ីស​ Lex​us RX330 ពណ៌​ស ពាក់ផ្លាកលេខ ភ្នំពេញ AJ.1339​ បើកបរ​ដោយឈ្មោះជា សុភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំរស់​នៅ ផ្ទះ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បើកបរបញ្រ្ចាសទិសគ្នា។

    ស្រ​ប​ពេល​នោះមានរថយន្ត ០១គ្រឿងទៀត ម៉ាក​ហ៊ីយ៉ិនដាយ(ប្រភេទបែន)ពណ៌ស​ ពាក់ផ្លាកលេ​ខ​ភ្នំពេញ 3D.1489​ អ្នកបើកបរមិនស្គាល់​ឈ្មោះ និងទីលំនៅ(ចុះរត់គេចខ្លួនបាត់)​ បើកបរពីទិសខា​ងលិ​ចទៅកើតស្របគ្នាជាមួយ​ Le​xus លុះមកដ​ល់ចំណុចកើតហេតុខាងលើ​បានគេចហើយក៏ផ្ទេ​កខ្លួនក្រឡាប់ដោយខ្លួនឯងតែម្ដង​(បាត់ម្ចាស់​ការ​)។

    ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះប​ណ្តាលឲ្យអ្នកបើករថយន្តលុចស៊ីស​រងរបួសស្រា​ល​ បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​មុខ​ស្ទើរ​ទាំ​ង​ស្រុង​ រីឯរថយន្តប្រភេទបែនដឹកដីទាំង០២​គ្រឿង ខូចខាត​តិចតួច។

    បច្ចុប្បន្ន​រថយន្តបង្ក​ (រ​ថយន្ត​បែន​)​ សរុប​ទាំង​ ៣​គ្រឿងយក​ម​ក​រក្សាទុ​ក​ នៅអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ ប​ណ្ដោះអាសន្ន​ ​កសាងសំណុំរឿង​បញ្ជូន​ទៅជំនា​ញការិយាល័យចរាចរណ៍ខេត្ដ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ