• ពិធីបើកសន្និសីទសារព័ត៌មាន នៃការប្រកួត Tiger Street Football Festival ២០១៩ ជាផ្លូវការប្រចាំមណ្ឌបាត់ដំបង

    បាត់ដំបង ៖ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានមកដល់ខេត្តបាត់ដំបងហើយ ដែលជា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលក្រុមការងារ Tiger Street Football Festival 2019 បានរៀបចំពិធីសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតប្រកាសបើកការប្រកួតជាផ្លូវការ នារសៀលថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារស្ទឹងសង្កែ។

    ចំពោះខេត្តបាត់ដំបងដែលជាមណ្ឌលទី៤នេះ មាន៩៦ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី២៦-២៧ ខែមករានេះ នៅពហុកីឡដ្ឋានស្តាតចាស់ វាយបែកចាន ទីរួមខេត្តបាត់ដំបង។ដើម្បីចូលរួមចំណែកក្នុង ការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង ។

    លោក តឹក សេងហុង នាយកគ្រប់គ្រងស្លាកសញ្ញាផលិតស្រាបៀរថៃហ្គ័របានលើកឡើងថា ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩នេះ។សូមកីឡាករទំាងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជើងឯកប្រចាំតំបន់ និងប្រចាំប្រទេស ហើយអ្វីដែលកាន់តែពិសេសនោះសម្រាប់ឆ្នាំ២០១៩ នេះយើង បានបង្កើនមណ្ឌលប្រកួតរហូតដល់៩ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ ៥០០០០ដុល្លារ។

    សម្រាប់ខេត្តបាត់ដំបងនេះ យើងជ្រើសយក៩ក្រុម ដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រ នៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះ កីឡាករទាំង៩ក្រុមនោះ នឹងមានឱកាសបានជួបផ្ទាល់ ជាមួយកំពូលតារា បាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ។

    ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះនាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើប និងមានក្លឹបទឹកកកថៃហ្គ័រគ្រីស្តាល់ ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពី សំណាក់តារាល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាទៀតផង ។

    ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ