• «យានតាក់ស៊ីលើអាកាស» បានធ្វើតេស្តដោយជោគជ័យជាលើកដំបូងបំផុត!

    (អាមេរិក)៖ ក្រុមហ៊ុន Boeing ថ្មីៗនេះបាន​ប្រកាសឲ្យដឹង​ពីការទទួលជោគជ័យ​លើកដំបូង​ក្នុងការហោះឡើង និងចុះចត​​នៃ​យានតាក់​ស៊ី​ផ្លូវ​​អាកាស​របស់ខ្លួន ដែលមាន​លក្ខណៈដូចជា​ការលាយឡំបញ្ចូលគ្នារវាងឧទ្ធម្ភាគចក្រ​ដ្រូន និងយន្តហោះ។ នេះបើ​តាមការដក​ស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

    ​Boeing បានលើក​ឡើងថា ភាពជោគជ័យនេះ​គឺជាការបោះជំហាន​​មួយទៀត ​ក្នុងការធ្វើឲ្យសេវាដឹក​ជញ្ជូន​នៅក្នុងទីក្រុង​ ​កាន់​តែ​មានភាព​ជឿនលឿន​ទៅមុខ​។ ​ក្រុមហ៊ុន Boeing កំពុងស្ថិតក្នុង​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Airbus និង​ក្រុមហ៊ុន​​ដទៃៗ​ទៀត ដើម្បី​បង្កើត​យាន​តាក់ស៊ីផ្លូវអាកាស​គ្មានមនុស្សបើក ដែលអាចហោះឡើង​ និងចុះចតត្រង់​ (ដូច​ឧទ្ធម្ភាគចក្រ) សម្រាប់ការ​​ប្រើប្រាស់​ប្រចាំថ្ងៃ។

    គួរជម្រាបថា ការធ្វើតេស្តខាង​លើបានប្រព្រឹត្តទៅកាលពី​ថ្ងៃអង្គារ នៅក្រុង ម៉ាណាសសាស់ (Manassas) រដ្ឋ​វ៉ឺជីនៀ (Virginia)។ យាន​តាក់ស៊ីដែលមាន​​​​រូបរាងកាត់ឧទ្ធម្ភាគចក្រ កាត់ដ្រូន​ និងកាត់​យន្តហោះនេះ បានហោះឡើង​និង​សំកាំងខ្លួន​រយៈពេល​ជិត ​០១នាទី ហើយចុះ​ចត​​​​មកវិញដោយ​រលូន។ សម្រាប់ជំហានបន្ទាន់ទៀត គឺ Boeing នឹងសាកល្បង​បញ្ជាឲ្យវាហោះ​ទៅមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ