• (update) ខេមរៈ ស្រីពៅ ទទួល​​មរណភាព ដោយសារ​​​ជំងឺសួត និង​ក្រលៀន នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា​!

    (ភ្នំពេញ)៖ ប្រភពព័ត៌មានច្បាស់ការណ៍ ដែលទម្លាយចេញពីសាច់ញាតិ របស់​តារាចម្រៀងខេមរៈ ស្រីពៅ បានថ្លែងប្រាប់នៅមុននេះបន្តិចថា តារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនបង្កើត របស់កំពូលតារាមចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាពហើយ នៅវេលាម៉ោងប្រមាណជាង១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ នេះ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាលនៅទីនោះ អស់រយៈពេលជិត២ខែរួចមក។

    ប្រភពព័ត៌មានពីបងថ្លៃស្រីរបស់នាង បានបញ្ជាក់ទៀតថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀន​ធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះ​ទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ​។

    ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ​។ ដំណឹងនេះ ពិតជា​ដំណឹងដ៏សោកសៅ និងក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់​៕

    ចុចអាន៖ ដំណឹងស្វែងរកភរិយា! ខ្ញុំបាទ វរសេនីយ៍ទោ ហ៊ុន ធឿន បានបាត់ប្រពន្ធពីផ្ទះ ដោយមិនដឹងមូលហេតុ…!
    ចុចអាន៖ ចាប់ពីថ្ងៃទី១ខែកុម្ភៈតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមចុះពិនិត្យ​ការបង់ពន្ធយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ