Facebook កំពុង​តែ​សាក​ល្បង​​មុខងារ​ថ្មី​ អាចឲ្យ​អ្នក​ប្រើ​ប្រាស់ ​បង្ហោះ​ Status ជាសារសំឡេង​បាន

បណ្ដាញសង្គមយក្ស ដែលធំជាងគេ Facebook កំពុង​តែ​សាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្បង​​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់របស់ខ្លួនអាច​បង្ហោះ​ Status ជាសារសំឡេង​បាន។

មុខងារ​ថ្មី​នេះ​ ប្រទះ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដំបូង​ដោយ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ​ Abhishek Saxena ហើយ​ Facebook ក៏​បាន​បញ្ជាក់​អំពី​ការ​សាក​ល្បង​មុខងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​ដែរ។ នៅពេលដែលចុចផុសជាសម្លេង នោះអ្នកនឹងឃើញរលកសញ្ញា ដែលបញ្ជាក់នៃការចាប់ផ្ដើម ថតសម្លេង ហើយអ្នកអាចស្ដាប់សម្លេងអ្នកឡើងវិញបានមុននឹងបង្ហោះ ប៉ុន្តែអ្នកមិនអាចកែវាបានដូចជា Status ឡើយ។

ចំពោះមុខងារនេះ Facebook ក៏បានចេញមុខទទួលស្គាល់ថា កំពុងតែសាកល្បងដែរ គឺនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ TechCrunch។

យ៉ាងណាគេរំពឹងថា មុខងារនេះ នឹងអាចបើកដំណើរការអោយប្រើប្រាស់ ជាសកលក្នុងពេលឆាប់ៗខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ