បែកធ្លាយរូបរាង Galaxy S10/S10+ កាន់តែច្បាស់ហើយ!

ដំណឹង​លេច​ធ្លាយ​ជុំវិញ​ Galaxy S10/S10+ ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ Samsung បាន​ចេញ​មក​ជា​ហូរហែ។ ចុង​ក្រោយ​នេះ​លេច​ចេញ​ពី​វិបសាយ​អាល្លឺម៉ង់​ឈ្មោះ​ AllAboutSamsung ដែល​​ជា​រូបភាព​ច្រើន​សន្លឹក​ បង្ហាញ​ពី​រូបរាង​ពិត​របស់​ស្មាតហ្វូន​ទាំង​ពីរ។

ប្រសិន​បើ​អ្នក​បាន​តាមដាន​ព័ត៌មាន​ពី​ស្មាតហ្វូន​ទាំង​ពីរ ​ប្រហែល​ជា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ពេល​ឃើញ​ថា​ Galaxy S10/S10+ មាន​ដុំ​ខ្មៅ​​មួយ​លើ​អេក្រង់​ ដែល​ជា​​កាមេរ៉ា​សម្រាប់​ថត​ Selfie។ រូបភាព​បាន​បង្ហាញ​ថា​គែម​អេក្រង់​ខាង​លើ​មាន​រាង​ស្ដើង​ជាង​គែម​អេក្រង់​ខាង​ក្រោម។

មើល​ផ្នែក​ខាង​ក្រោយ​គេ​ឃើញ​មាន​ការ​បំពាក់​កាមេរ៉ា​រហូត​ដល់​ទៅ ៣ គ្រាប់។ ត្បិត​ថា​វិបសាយ​ខាង​លើ​មិន​បាន​រៀប​រាប់​អំពី​លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ ប៉ុន្តែ​ដំណឹង​លេច​ធ្លាយ​កន្លង​មក​ផ្សាយ​​​បង្គំ​កាមេរ៉ា​ទាំង​បី មាន​មួយ​ជា​ប្រភេទ​ធម្មតា, មួយ​ជា​ប្រភេទ Wide-Angle និង​មួយ​ទៀត​ប្រភេទ Telephoto។

តាម​រូបភាព​គេ​ក៏​បាន​សង្កេត​ឃើញ​នូវ​រន្ធ​ដោត​កាស​ 3.5 mm ដែល​កន្លង​មក​លេច​ឮ​ថា​​អាច​នឹង​ត្រូវ​ដក​ចេញ​ពី​ស្មាតហ្វូន​នេះ។ ដំណឹង​លម្អិត​ដទៃ​ទៀត​អំពី​ស្មាតហ្វូន​​ Samsung ជំនាន់​ចុង​ក្រោយ​នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ក្នុង​កម្មវិធី Galaxy Unpacked៕​​​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ