• មកស្គាល់សំបកកាពារទូរស័ព្ទ មានតំលៃថ្លៃជាងគេក្នុងពិភពលោក ដែលម្ចាស់របស់វាភាគច្រើនគឺជា សិល្បករនៅក្នុងផលិតកម្ម YG Entertainment

    មកស្គាល់សំបកកាពារទូរស័ព្ទ(Case) មានតំលៃថ្លៃជាងគេក្នុងពិភពលោក ដែលម្ចាស់របស់វាភាគច្រើនគឺជាសិល្បករនៅក្នុងផលិតកម្ម YG Entertainment គ្រាន់តែសំបកកាពារទូរស័ព្ទមួយសោះមានតំលៃចង់ច្រើនជាងលុយមនុស្សម្នាក់ខំរករយះពេលមួយឆ្នាំឯណោះ។

    តារារូបស្រស់ Sandara បានបង្ហាញពីសំបកកាពារទូរស័ព្ទយ៉ាងប្រណីតទាន់សម័យរបស់នាងនៅលើបណ្ដាញសង្គម Instagram។ សំបកកាពារទូរស័ព្ទនេះជាផលិតផលរបស់ក្រុមហ៊ុនច្នៃម៉ូតមួយឈ្មោះថា G-Brand ដែលបានផលិតឡើងពីមាសសុទ្ធ រីឯតំលៃវិញរហូតដល់ជាង $៥០៣៣ដុល្លារ។

    ចំណែកឯសំបកកាពារទូរស័ព្ទរបស់កំពូលតារាចម្រៀងរបស់ K-Pop G-Dragon វិញគឺប្រណីតផុតលេខ។ បើយើងគិតពីតម្លៃរបស់វាគ្រាន់តែសំបកកាពារទូរស័ព្ទទទេរ វាមានតម្លៃដល់ទៅ $៨៨៩៥ដុល្លារឯណោះ បើនិយាយពីសំបកកាពារទូរស័ព្ទនេះវាផលិតពីមាសសុទ្ធនិងត្រូវបានរចនាយ៉ាងពិសេសដោយបានបន្ថែមគ្រាប់ពេជ្រនៅលើសំបកនោះដែរ។

    បន្ថែមពីនេះសំបកកាពារទូរស័ព្ទរបស់លោក Seungri វិញត្រូវបានផលិតឡើងពីមាសសុទ្ធ ២៤ការ៉ាត់ដែលមានរាងមើលទៅដូចជាមាសបន្ទះ។ ខណះពេលដែលតម្លៃពិតប្រាកដមិនត្រូវបានដឹងនោះទេ ដោយហេតុនេះយើងទាំងអស់គ្នាច្បាស់ជាដឹងហើយថាការលេងម៉ូតសំបកកាពារទូរស័ព្ទពិតជាពេញនិយមខ្លាំងណាស់សម្រាប់តារាលំដាប់ៗនៅក្នុងផលិតកម្ម YG Entertainment៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ