• គ្រាន់តែនាយកសាលាម្នាក់ បង្រៀនពីចង្វាក់ហាត់ប្រាណដ៏រស់រវើកដល់សិស្ស ធ្វើឲ្យវីដេអូមួយនេះល្បីខ្លាំង…!

    ចិន៖ យោងតាមកាសែត South China Post នាយកសាលាវ័យ ៤០ឆ្នាំម្នាក់មានឈ្មោះថា Zhang Pengfei ជានាយកនៅសាលាបឋមសិក្សាស៊ីជិនប្រទេសចិន បានជម្រុញអោយសិស្សទាំងអស់ជ្រើសយកសកម្មភាពហាត់ប្រាណដ៏រស់រវើកដើម្បីពួកអោយពួកគេមានរាងកាយមាំមួននិងមានសុខភាពល្អ។

    លោក Zhang បានរៀបរាប់យ៉ាងលម្អិតថាការបញ្ចូលក្បាច់រាំក្នុងការធ្វើលំហាត់ប្រាណ មើលទៅគួរអោយចាប់អារម្មណ៏ និងសប្បាយរីករាយជាជាងការអនុវត្តន៏តាមស្តង់ដារកម្មវិធីហាត់ប្រាណរបស់រដ្ឋាភិបាល។ ហើយកំណែទម្រង់ការរាំបែបទាន់សម័យអាចអោយក្មេងៗនៅឆ្ងាយពីគ្រឿងអេឡិចត្រូនិច និងធ្វើអោយពួកគេកាន់តែសកម្មជារៀងរាល់ថ្ងៃ។

    ដូចនេះហើយទើបនាយកសាលាបានសម្រេចបោះបង់ចោលកម្មវិធីហាត់ប្រាណប្រចាំថ្ងៃរបស់រដ្ឋាភិបាលហើយចាប់ផ្ដើមបញ្ចូលក្បាច់រាំបែបសម័យទំនើបជំនួសវិញ។ វីដេអូរបស់គាត់ត្រូវបានគេចែកចាយនៅលើអ៊ិនធឺណែត ហើយទទួលបានចំណាប់អារម្មណ៏ជាខ្លាំងពីសំណាក់មហាជន។ វីដេអូនេះដែរទទួលបានចំនួនចុចទស្សនារហូតដល់ ៣៩លាននាក់នៅលើ Facebook បានបួនថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានបង្ហោះកាលពីថ្អៃទី ១៨ខែមករា។

    ចង្វាក់ហាត់ប្រាណនេះត្រូវបានគេដាក់ឈ្មោះថា Guibu ដែលវាជាប្រភេទនៃការរាំបញ្ចូលគ្នារវាងចង្វាក់ modern jazzy ជាមួយនឹងចលនាកែងជើង និងម្រាមជើងរួមជាមួយសកម្មភាពដៃ។
    តោះ!! មកទស្សនាវីដេអូនៃចង្វាក់រាំនេះទាំងអស់គ្នា​៖

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ