• ពលរដ្ឋ​ចិន​រាប់រយ​លាន​នាក់ សំរុកធ្វើដំណើរ​ទៅស្រុកកំណើតវិញ ដើម្បីត្រៀមចូលឆ្នាំថ្មី!

    តាម CTGN នោះ​ពី​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០១៩ ម្លេះ ពលរដ្ឋ​ចិន​រាប់រយ​លាន​នាក់ ចាប់ផ្តើម​ដំណើរ​វិល​ទៅ​ចូលឆ្នាំថ្មី នា​ស្រុកកំណើត ។ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​អូសបន្លាយ ៤០​ថ្ងៃនេះ នឹង​មាន​មនុស្ស ២,៩៩ ពាន់​លាន​ជើង ធ្វើដំណើរ​ទៅ​មក​តាម​មធ្យោបាយ​គមនាគមន៍​សាធារណៈ -​ដែល​ជា​លើកដំបូង​ត្រូវបាន​ចាត់ទុក​ជា​កា​រចល​នា​ពលរដ្ឋ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក ។​

    ​ចំនួន​មនុស្ស​ធ្វើដំណើរ​ឆ្នាំនេះ​កើនឡើង ០,៦% ប្រៀប​នឹង​ឆ្នាំ​ទៅ​ម៉ិញ ។ ក្នុងនោះ​ផ្លូវគោក​នាំមុខគេ ដោយសារ​មនុស្ស​ធ្វើដំណើរ ២,៤៦​ពាន់​លាន​ជើង ផ្លូវដែក ៤១៣​លាន​ជើង យន្តហោះ ៧៣​លាន​ជើង ផ្លូវទឹក ៤៣​លាន​ជើង ។​

    ​រដ្ឋការ​ចិន​ទើប​ដាក់ឲ្យ​ប្រើប្រាស់​រថភ្លើង​ល្បឿន​លឿន ១៦០Km/h ដើម្បី​កាត់បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ពិសេស​ចេញពី​ប៉េកាំង និង​សៀង​ហៃ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ