• ប្រុសស្អាត kang Daniel កើនសមាជិកអ្នកគាំទ្រ fan cake រហូតដល់ ១០០,០០០នាក់ ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ

    កាលពីថ្ងៃ ២១ខែមករានាពេលថ្មីនេះ តារាចម្រៀងប្រុសលោក kang Daniel និងតារាចម្រៀងរួមក្នុងផលិតកម្មជាមួយគ្នា MMO Entertainment លោក Yoon Ji Sung ដំណើរការសមាជិក fan cafe ផ្ទាល់ខ្លួនរបស់ពួកគេ។ ត្រឹមតែក្នុងរយះពេល ៦ម៉ោងដំបូង fan cafe របស់ Kang Daniel កើនសមាជិកដល់ទៅ ៦០,០០០នាក់។

    ទើបក្រោយមកបានរយះពេល ៤៨ម៉ោងអ្នកគាំទ្របានកើនឡើងរហូតដល់ ១០ម៉ឺននាក់ឯណោះ នេះបានបង្ហាញអោយយើងបានឃើញពីប្រជាប្រិយភាពរបស់គាត់កាន់តែច្បាស់ក្រោយមានកំណើនសមាជិក fan cake របស់គាត់យ៉ាងសន្ធឹកសន្ធាប់ក្នុងរយះពេលដ៏ខ្លីបែបនេះ។

    ព្រោះថាតារាចម្រៀងដ៏រទៃទៀតត្រូវចំណាយពេលរាប់ខែរាប់ឆ្នាំទើបអាចកើនចំនួនសមាជិកដល់ ១០ម៉ឺននាក់សម្រាប់ fan cake របស់ពួកគេ ប៉ុន្តែសម្រាប់ Kang Daniel មានចំនួន fan cake យ៉ាងសន្ធឹកសន្ធាប់ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ បើនិយាយដល់រឿងខាងលើនេះ កាលពីមុន Kang Daniel ក៏បានគ្រងតំណែងក្នុងកំណត់ត្រាឯកត្តកម្មពិភពលោក ជាអ្នកដែលប្រើគណនី Instagram កើនចំនួនអ្នក Follow ដល់ ១លាននាក់លឿនជាងគេបំផុត៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ allkpop

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ