• ផលិតកម្ម BigHit របស់ក្រុមក្រុមចម្រៀង BTS បានបញ្ចេញឃ្លីបវីដេអូ និងរូបភាពណែនាំក្រុមចម្រៀងថ្មី TXT ដល់អ្នកគាំទ្រ

    ក្រុមចម្រៀងបុរសថ្មីមួយក្រុមនេះមានឈ្មោះថា TXT បានបញ្ចេញឃ្លីបវីដេអូដើម្បីណែនាំអោយអ្នកគាំទ្របានស្គាល់ពីមុខមាត់របស់សមាជិកនីមួយៗ វាហាក់បីដូចជាពួកគេត្រៀមខ្លួនរួចជាស្រេចចំពោះការបង្ហាញខ្លួន។

    ផលិតកម្ម Bighit Entertainment បញ្ចេញឃ្លីបណែនាំក្រុមចម្រៀងបុរសថ្មីដែលជាសិស្សប្អូនរបស់ BTS។ បញ្ជាក់ផងដែរថាក្រុមថ្មីនេះមានឈ្មោះថា TXT មានសមាជិកទាំងអស់ ៥នាក់ ដោយក្នុងនោះមានដូចជា Yeonjun, (មេក្រុម) Soobin, Hueningkai, Taehyun និង Beomgyu។

    ដោយកាលពីថ្ងៃទី ២៤ខែមករា ក្រុម TXT បានចែករំលែករូបភាពជាក្រុមលើកដំបូងរបស់ពួកគេ និងមានឃ្លីបវីដេអូខ្លីណែនាំពីសមាជិកទាំងអស់៕
    តោះ!! ទស្សនាឃ្លីបវីដេអូនោះទាំងអស់គ្នា៖

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ soompi

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ