• ចាប់ពីថ្ងៃទី១ខែកុម្ភៈតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមចុះពិនិត្យ​ការបង់ពន្ធយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨​

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានសេច​ក្ដីជូនដំណឹង ស្ដីពីការចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។

    អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ដ្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ»។

    ក្នុងករណីម្ចាស់យានយន្តខកខាន មិ​នបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨​កន្លងទៅ សូមមេត្តារួសរាន់ ​ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ