• ដំណឹងស្វែងរកភរិយា! ខ្ញុំបាទ វរសេនីយ៍ទោ ហ៊ុន ធឿន បានបាត់ប្រពន្ធពីផ្ទះ ដោយមិនដឹងមូលហេតុ…!

    (ពោធិ៍សាត់​)៖​ ខ្ញុំបាទវរសេនីយ៍ទោហ៊ុន ធឿន អត្តលេខ ១០៣៤៩ មុខតំណែង ជានាយរងការិយាល័យរដ្ឋបាល នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមប្រកាសស្វែងរកភរិយា របស់ខ្ញុំបាទ ឈ្មោះ អ៊ឹម សូភី ឆ្នាំកំណើត ១៩៧០ រស់នៅក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

    ដំណើរដើមហេតុដំបូង៖ កាលពីវេលាម៉ោង ៧៖១២នាទីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ ភរិយារបស់ខ្ញុំបាទ ដែលធ្លាប់កម្សត់កម្រជាមួយគ្នា ជិត៤០ឆ្នាំមកហើយ បានបាត់ពីផ្ទះដោយគ្មានដំណឹង រហូតមកទល់នឹងថ្ងៃនេះ នៅតែស្វែងរករូបគាត់មិនទាន់ឃើញនៅឡើយ ដោយរូបគាត់បានទុកទូរស័ព្ទចោលនៅផ្ទះ។ រយៈពេលនៃការបាត់រូបគាត់នៅផ្ទះ ខ្ញុំបានដើររកគាត់គ្រប់ទីកន្លែង នៅតែគ្មានដំណឹងអ្វីសោះ។ ហេតុនេះហើយដោយសារខ្ញុំបារម្ភ ពីសុវត្ថិភាពរបស់គាត់ ម្យ៉ាងភរិយារបស់ខ្ញុំ គាត់មានជំងឺលើសឈាម និងជំងឺកាត់ប្រម៉ាត់ផង។

    ប្រសិនបើបងប្អូនណា បានឃើញភរិយារបស់ខ្ញុំ ដូចដែលមានភិនភាគ ភ្ជាប់ជាមួយរូបថត សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទរបស់ខ្ញុំ ដែលមានលេខដូចខាងក្រោម 012380738/0972965666 ។

    ខ្ញុំបាទ វរសេនីយ៍ទោហ៊ុន ធឿន នាយរងការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមអរគុណទុកជាមុន ជូនចំពោះបងប្អូន!!!

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ