• សម្ដេច ហ៊ុន សែន បញ្ជាទៅនាយទាហាននៅកម្ពុជាទាំងអស់ ឲ្យរកវិធី «ទម្លាក់ក្បាលពោះចេញ»

    សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដាំ​ទៅ​នាយ​ទាហាន​ទាំង​អស់​នៅ​កម្ពុជា​ថា ឲ្យ​ខិត​ខំ​សម្រក​ក្បាល​ពោះ​ចេញ មិន​ថា​នាយ​ទាហាន​ថ្នាក់​ណា​នោះ​ទេ ព្រោះ​ម្នាក់​ៗ​ក្បាល​ពោះ​កាន់​តែ​ធំ​ហើយ។ នេះបើតាមប្រសាសន៍ របស់សម្ដេច ថ្លែងតាមរយៈការ Live ផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ Samdech hun sen, cambodian prime minister កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩។

    ថ្លែង​ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​ កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី គឺ​មាន​បទប្បញ្ញត្តិ​តឹងរ៉ឹង​បំផុត ប្រសិន​បើ​នាយ​ទាហាន​ណា​ម្នាក់​មាន​ក្បាល​ពោះ នោះ​គេ​នឹង​ដក​ចេញ​ភ្លាម។ សម្ដេច​បន្ត​ថា បើ​មិន​សម្រក​ក្បាល​ពោះ​ចេញ​ទេ តើ​អាច​ផ្លោះ​របង​បាន​យ៉ាង​ដូច​ម្ដេច។ សម្ដេច​តេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា នាយ​ទាហាន​ទាំង​ត្រូវ​ធ្វើ​ម៉េច​រក​វិធី ទម្លាក់​ក្បាល​ពោះ​ចេញ​ឲ្យ​បាន។

    សូម​បញ្ជាក់​ថា នៅ​ព្រេឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរ​សាទរខួប២០ឆ្នាំ ថ្ងៃបង្កើត​បញ្ជា​ការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រាព្ឋធ្វើ​ឡើង​នៅ​ទី​បញ្ជា​ការដ្ឋានកង​ទ័ពជើងគោក ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ