• ម៉្យាងដែរ! ចោរជួបប៉ូលីស ប្រើស្ទីលចុះបណ្តើរម៉ូតូ ពេលសួរទើបដឹងថា «ចោរ»

    ខេត្តឧត្តរមានជ័យ ៖ បុរស២នាក់ត្រូវបានប៉ូលីសស្រុកចុងកាល់ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣មករា២០១៩។ហេតុការណ៍នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេច៦៨ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

    ជនសង្ស័យទាំង២នាក់ដែលសមត្តកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ ហូ មករា ហៅអាម៉ី ភេទប្រុសអាយុៈ២៣ឆ្នាំរស់នៅភូមិតាវ៉ូង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នឹងម្នាក់ទៀតឈ្មោះឆេង ឆៃណាភេទប្រុសអាយុៈ២៥ឆ្នាំរស់នៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ពួកគេបានធ្វើសកម្មភាពកាច់សោរករម៉ូតូពីជនរងគ្រោះឈ្មោះ ម៉ាន់ រ៉ាម៉នភេទប្រុសអាយុៈ៣៣ឆ្នាំរស់នៅភូមិដងទុងសង្កាត់កូនគ្រៀល ក្រុងសំរោងមុខរបរជាកម្មករសំណង់ជាមួយគ្នានៅក្នុងសង្កាត់ អូរស្មាច់។

    ប៉ូលីសស្រុកចុងកាល់បានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ប៉ូលីសផ្នែកចរាចរណ៍ស្រុកចុងកាល់បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលស្ថិតនៅចំណុចភូមិជើងទៀន ឃុំជើងទៀន ហើយបានធ្វើកាត្រួតពិនិត្យម៉ូតូជាច្រើនគ្រឿង ប៉ុន្តែសម្រាប់ជនសង្ស័យ ដោយបណ្ដើម៉ូតូប៉ូលីសពុំបានឃាត់ទេ ដោយគ្រាន់តែហៅសួរនាំ ។

    ប៉ូលីសបានបន្តថា យោងទៅតាមការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាច់សោករម៉ូតូពីជនរងគ្រោះខាងលើពិតប្រាកដមែន យោងទៅលើវត្ថុតាងសមត្តកិច្ចបានក៍សាសំណុំរឿងជនទាំងពីរនាក់ទៅស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ