ឡូយមែន! Xiaomi ចេញវីដេអូបង្ហាញទូរសព្ទគំរូ (Prototype) ទំនើបមានរាងឡូយ ហើយអាចបត់​បានទៀត!

ស្មាតហ្វូន​អាច​បត់​បាន​ បាន​ក្លាយ​ជា​ទំនោរ​ថ្មី​មួយ​សម្រាប់​ទីផ្សារ​ស្មាតហ្វូន​អនាគត។ Xiaomi ក៏​បាន​ចូល​រួម​ដើរ​តាម​ទំនោរ​នេះ​ដែរ ហើយ​ពេល​នេះ​បាន​បង្ហាញ​ចេញ​វីដេអូ​ខ្លី​មួយ បង្អួត​ពី​រូបរាង​និង​លក្ខណៈ​ពិសេស​ស្មាតហ្វូន​បត់​បាន​របស់​ខ្លួន។

Xiaomi បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​ Weibo ដែល​ក្នុង​វីដេអូ​មាន​បង្ហាញ​មុខ​លោក​ Lin Bin ជា​ប្រធាន​និង​សហ​ស្ថាបនិក​ក្រុមហ៊ុន កំពុង​ប្រើ​ប្រាស់​​ឧបករណ៍​មួយ​ដែល​ដំបូង​មាន​រូបរាង​ដូច​ជា​ Tablet បន្ទាប់​មក​ក៏​បត់​ចេញ​ទៅ​ជា​ស្មាតហ្វូន​វិញ។

ក្នុង​សារ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ Xiaomi បាន​សរសេរ​ថា​ នេះ​ជា​លទ្ធផល​ដែល​​ក្រុមហ៊ុន​ទទួល​បាន ក្រោយ​ពី​បាន​ដោះស្រាយ​បញ្ហា​​ផ្នែក​បច្ចេកទេស​ទាក់ទង​នឹង​អេក្រង់​ដែល​បត់​បាន, គន្លឹះ​ដែល​បត់​បាន, គម្រប​ដែល​អាច​ប្រែប្រួល​រូបរាង និង​ UI ដែល​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​អេក្រង់​ជា​ដើម។

លោក​ Lin Bin បាន​បញ្ជាក់​ថា​​ស្មាតហ្វូន​នេះ​​នៅ​ជា​​ផលិតផល​គំរូ​នៅ​ឡើយ​ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ពិចារណា​ផលិត​លក់​លើ​ទីផ្សារ​​ប្រសិន​បើ​មាន​ប្រតិកម្ម​វិជ្ជមាន​ពី​អតិថិជន។ ប្រធាន​រូប​នេះ​បាន​បង្ហើរ​ថា​ស្មាតហ្វូន​នេះ​អាច​មាន​ឈ្មោះ​ Mi Dual Flex និង​ Mi MIX Flex៕​​​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ