• Man City ឡើង​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ក្រោយ​​ឈ្នះ Burton ១-០ យប់មិញ​

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City បានឡើងទៅឈរចាំមុននៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup ក្រោយទម្លាក់គូប្រជែង Burton Albion ក្នុងលទ្ធផល ១-០ នាយប់មិញនេះបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    តាមរយៈលទ្ធផលនេះ បានធ្វើឲ្យ Man City បានយកឈ្នះក្រុមមកពីលីគទី២ អង់គ្លេស Burton Albion ក្នុងលទ្ធផល ទាំងពីរជើង ១០-០ ខណៈជើងទី១ បានបំបាក់ ៩-0 នៅកីឡដ្ឋាន Etihad ដែលធ្វើឲ្យពួកគេឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្រួល ដោយត្រូវរង់ចាំក្រុមឈ្នះរវាងតោខៀវ Chelsea និង Tottenham Hotspur ក្នុងជើងទី២ នៅកីឡដ្ឋាន Stamford Bridge រាត្រីថ្ងៃព្រហស្បតិ៍នេះ។

    ១គ្រាប់ជ័យជម្នះរបស់ក្រុមជើងឯកអង់គ្លេស Man City កើតឡើងនៅនាទីទី២៦ ដោយកីឡាករខ្សែប្រយុទ្ធ Sergio Aguero ក្រោយពេលបញ្ជូនបាល់ពីមិត្តរួមក្រុម Riyad Mahrez បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ