• ជួយស៊ែលើកទឹកចិត្តមួយ! បុគ្គលិកលើកដាក់ឥវ៉ាន់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទទួលការកោតសរសើរខ្លាំង ព្រោះតែ..!

    អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយ រាល់ពេលដែលយើងធ្វើដំណើរចេញទៅក្រៅប្រទេស យើងត្រូវឆ្លងកាត់ដំណាក់ផ្សេងៗមុននិងអនុញ្ញាតិឲ្យឡើងទៅលើយន្តហោះ។ ផ្នែក Check In ជាផ្នែកដំណាក់កាលដំបូង ដែលយើងត្រូវដាក់វ៉ាលី ឬឥវ៉ាន់ផ្សេងៗ ដែលមានទំហំធំឬធ្ងន់ៗ ផ្ញើរនិងបញ្ជូនឡើងទៅយន្តហោះ ដោយក្រុមការងារលើកដាក់ឥវ៉ាន់ ដោយមានកំណត់លេខកូដច្បាស់លាស់។

    តើអ្នកធ្លាប់គិតទេ រាល់ពេលដែលបុគ្គលិកតាមព្រលានយន្តហោះនិមួយៗលើកដាក់ឥវ៉ាន់របស់អ្នក ដែលមានដូចជាវ៉ាលីជាដើម តើពួកគេមានការប្រុងប្រយ័ត្ន និងធ្វើឲ្យខូចខាតរបស់របររបស់អ្នកដែរឬទេ? ប្រាកដណាស់យើងមិនអាចកំណត់បានទេ ព្រោះវាអាស្រ័យទៅលើរទឹកដៃរបស់មនុស្ស ដោយអ្នកខ្លះមិនបានយកចិត្តទុកដាក់និងមិនខ្វល់ពីរបស់របររបស់អ្នកឡើយ ដោយពួកគេលើកដាក់មិនចេះថ្នមដៃ ដោយបោះព្រូសៗតែម្តង។ ជាក់ស្តែងធ្លាប់មានសកម្មភាពលលើកដាច់ឥវ៉ាន់នៅ ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​ហុងកុង​ ដូចក្នុងវីដេអូខាងក្រោមនេះជាដើម៖

    តែផ្ទុយទៅវិញ នៅពេលថ្មីៗនេះមានគណនីយហ្វេសប៊ុកជនជាតិចិនដែលបានថតចេញបីបង្អួកយន្តហោះ ពីសកម្មភាពលើកដាក់ឥវ៉ាន់របស់បុគ្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយពួកគាត់ធ្វើការដោយយកចិត្តទុកដាក់និងទទួលបានការកោតសរសើរជាខ្លាំង ព្រមទាំងបានការចែកចាយវីដេអូនេះតៗគ្នាជាច្រើនទៀតផង។

    គណនីយហ្វេសប៊ុកជនជាតិចិន បានសរសេរជាភាសារអង់គ្លេសថា៖ «Staff in Cambodia international airport. Also very polite to treat luggage. Very good! Respect them!» ដែលមានន័យថា៖ «បុគ្គលិក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ពិតជាលើកដាក់ឥវ៉ាន់បានល្អ, ពិតជាល្អខ្លាំងណាស់! ពួកគេគួរឲ្យគួររព»៕

    ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ