• ញាក់សាច់! ជនល្មើសខឹង​ប៉េអឹម​ម្នាក់ ចាប់ខ្លួន​ដាក់គុក ទាល់ចេញពីគុកភ្លាម ជិះឡាន​ដេញ​បុក​របួសធ្ងន់​

    កំពង់ស្ពឺ ៖ ព្រោះតែ​គំនុំ​ជិត​មួយ​ឆ្នាំមុន ជនសង្ស័យ​ម្នាក់ ឈ្មោះ​សុង ប៊ុន​ស៊ី ហៅ​ញា​ញ់​​បាន​បង្ក​​គ្រោះថ្នាក់​​ចរាចរ ដែល​បើក​រថយន្ដ Land Cruiser ដេញ​បុក​ប៉ុនប៉ង​ធ្វើឃាត​លើ មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែធ្នូ កន្លងមក​ថ្មីៗ​នេះ ត្រូវបាន​លោក ថៃ គឹម​មុនី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ សម្រេច​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ប៉ុនប៉ង​ឃាតកម្ម តាម​បញ្ញត្តិ មាត្រា​២៧ និង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា និង​បង្គាប់​ឲ្យ​ឃុំខ្លួន​ជននេះ​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ដ​កំពង់ស្ពឺ​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ ​ករណី​គ្រោះថ្នាក់​ចរាចរ បង្ក​ឡើង​ដោយ​រថយន្ដ​មួយគ្រឿង ម៉ាក​ Land Cruiser​ពណ៌​ស្លែ បុក​ម៉ូតូ​ម៉ាក Hon da Scoopy ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូ​តូ​អូស​ក្រោម​ឡាន​ជាង​៥០​ម៉ែត្រ អ្នក​បើកបរ​រថយន្ដ​មានឈ្មោះ​សុង ប៊ុន​ស៊ី ហៅ ញា​ញ់​រស់នៅ​ក្រុង​ច្បារមន​។​

    ​កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ដ​ចុះ​ពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ ៤ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៤០​នាទី ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦.៤៧ ចំណុច​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បង្ក​ឡើ​ង​ដោយ​រថយន្ដ ១​គ្រឿង ម៉ាក Land Cruiser ពណ៌​ស្លែ​ស្លាក​លេខ ភ្នំពេញ​2C-6259 បើកបរ​ដោយ​ឈ្មោះ​សុង ប៊ុន​ស៊ី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​តាំង​ទន្លេរ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ ជា​អាជីវករ​លក់​ឡាន​Tico មុន​កើត​ហេតុ​គេ​ឃើញ​រថយន្ដ​បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​លុះ​មកដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ម៉ូតូ ០១ គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ស្លាក​លេខ​កំពង់ស្ពឺ​1J-4497​បើកបរ​ដោយ​ឈ្មោះ អៀន ផាន់​ដា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ ជាម​ន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ស្នាក់​នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម្ចាស់​រថយន្ត​បានធ្វើការ​ចោទប្រកាន់ ទៅ​លើម្ចាស់​ម៉ូតូ​ថា​បើកបរ​គ្មាន​គោរព​ច្បាប់​ព្រោះ​ផ្លូវជាតិ​គេ​បើកបរ​ក្នុង​ល្បឿន​លឿន​តែ​ម៉ូតូ​នេះ​បើក​យឺត​ពេក​ទើប​បណ្ដាល​ឲ្យ​រថយន្តបុក​ពីក្រោយ ថែមទាំង​ប្រើអាកប្បកិរិយា​ច្រ​ងែ​ង​ច្រងាង​មិន​ព្រមអោយ​ជំនាញ​នគរបាល​ផ្នែក​ចរាចរណ៍​ធ្វើការវាស់វែង​និង​យក​រថយន្ដ​ទៅ​កន្លែង​នោះទេ ដោយ​ស្ថានភាព​បុគ្គល​ជា​ម្ចាស់​រថយន្ដ​បង្ក​មានការ​រឹងទទឹង ទើប​នគរបាល​ជំនាញ​ស្នើ​សុំ​ការអន្ដរាគមន៍​ពី​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​ធ្វើការឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចំណាត់ការ​និង​ចាត់ការ​តាម​នីតិវិធី​។

    ​តាម​ការបញ្ជាក់​ពី​មន្ដ្រីនគរបាល​ជំនាញ​ចរាចរណ៍​ម្នាក់​បាន​ឲ្យ​ដឹងថា​ករណី​ខាងលើនេះ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​បន្ថែម​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ចោទប្រកាន់​ពីបទ មនុស្សឃាត​ដោយ​ចេតនា ដោយ​សំអាងថា​ជនរងគ្រោះ​កន្លងមក​ធ្លាប់បាន​អនុវត្ដ ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ឈ្មោះ​សុង ប៊ុន​ស៊ី កាលពី​ថៃ្ង​ទី​០៧ ខែមករា ឆ្នាំ​២០១៨ ពេលនោះ​ជនសង្ស័យ បាន​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ ដល់​សមត្ថកិច្ច​ថា មិន​អី​ទេ​ពួក​ឯង​ថៃ្ង​ណាមួយ​ដឹងខ្លួន មិន​ខាន​ទេ «​ជុង​មិន​ភ្លេច​កុក​» ។

    បច្ចុប្បន្ន​មធ្យោបាយ​វត្ថុតាង​ទាំងពីរ ជំនាញ​ខេត្ដ​បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ដ ដើ​ម្បី​កសាង​សំណុំរឿង បញ្ជូន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

    ​ចំពោះ​ករណីនេះ​គេ​បាន​សន្និដ្ឋានថា ជនបង្ក​គឺមាន​ចេតនា បើកឡាន​បំ​បុក​ជនរងគ្រោះ​តែម្ដង ​។ ​ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​នេះ ជនបង្ក មិន​ជាន់​ហ្វាំ​ង​ទេ​ឈប់​ទេ ជាហេតុ​នាំ​ឲ្យ​បុក​ម៉ូតូ​ជនរងគ្រោះ​អូស​ជាង​៥០​ម៉ែត្រ​។​សំណាងល្អ​ជនរងគ្រោះ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ