• យុវជន​​ជប៉ុន​ម្នាក់ កាន់ផ្លាក«អោប​ដោយ​សេរី ដើម្បី​សន្តិភាព» នៅម្តុំរាជវាំង ធ្វើឱ្យមហាជន កោតសរសើរយ៉ាងខ្លាំង (មានវីដេអូ)

    (ភ្នំពេញ)៖ ពិតជាសកម្មភាពមួយ ធ្វើឱ្យមហាជន កោតសរសើរយ៉ាងខ្លាំង អំពីសេចក្តីស្រឡាញ់ចេញពីចិត្ត ការគោរពរាប់អានគ្នា ដើម្បីបង្កើនសន្តិភាព ពីយុវជនជប៉ុនម្នាក់ ដែលរូបគេ បានកាន់ផ្ទាំងក្តារមួយ មានសរសេរថា «អោបដោយសេរី ដើម្បីសន្តិភាព» ខណៈសកម្មភាពបែបនេះត្រូវបានអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍គ្រប់គ្នា ព្រោះវាបានបង្ហាញពីការស្រឡាញ់គ្នា ក្នុងនាមជាមនុស្សជាតិតែមួយ។

    ជាការកត់សម្គាល់ យុវជនជប៉ុន ដែលមានឈ្មោះថា Koichi Kuwabara បានធ្វើសកម្មភាពកាន់ផ្ទាំងក្តារមួយ មានសរសេរថា «អោបដោយសេរី ដើម្បីសន្តិភាព» នៅម្តុំព្រះបរមរាជវាំង។ តាមរយៈវីដេអូ ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នា បានបង្ហាញថា មានបងប្អូនខ្មែរជាច្រើន ទាំងក្មេងចាស់ប្រុសស្រី បាននាំគ្នាមកអោបយុវជនម្នាក់នោះ ដោយក្តីគោរពស្រឡាញ់ រាប់អាន។

    ខាងក្រោមនេះ គឺជាវីដេអូ ដែលបង្ហាញពីសកម្មភាពដ៏ប្រពៃរបស់យុវជន Koichi Kuwabara៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ