• ទោះ​កំពុង​ពពោះ​កូន​ទី២ តែ​សម្រស់​របស់ ម៉ារីម៉ា នៅតែស្អាត និង​​ទាក់ទាញ​ជានិច្ច

    (បរទេស)៖ ពិតជាធ្វើឱ្យទស្សនិកជន គ្រប់រូបមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបថតប៉ុន្មានសន្លឹក របស់តារាសម្តែងដ៏ល្បី របស់ហ្វីលីពីន ដែលទស្សនិកជនតែងតែហៅថា ម៉ារីម៉ា ដោយនាង បានបញ្ចេញនូវសម្រស់ក្បាលពោះ ខណៈកំពុងពពោះកូនទីពីររបស់នាង។ ក្នុងនោះ គេសង្កេតឃើញថា ទោះកំពុងពពោះក្តី តែសម្រស់របស់នាង នៅតែស្អាត និងទាក់ទាញភ្នែកមហាជន។ មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងចំណងដៃកូនប្រុស ក្នុងផ្ទៃ ដែលកំពុងពរពោះរយៈពេលប្រមាណជា ៥ខែនេះ ម៉ារីម៉ា ហាក់ទទួលបានក្តីសុខ សុភមង្គលក្នុងគ្រួសារជាខ្លាំងទៀតផង។

    ស្ថិតក្នុងឈុតប៊ីគីនី យ៉ាងសិចស៊ី ថតនៅតំបន់មាត់សមុទ្រ បញ្ចេញក្បាលពោះ សខ្ចី ម៉ារីម៉ា ត្រូវបានទស្សនិកជនគ្រប់រូប ស្ញើចសរសើរគ្រប់គ្នាពីសម្រស់របស់នាង ព្រោះថានៅតែស្រស់ស្អាត មិនចាញ់កាលពីក្រមុំនោះទេ។ បើក្រឡែកមកមើល នាងតូច Zia អាចនឹងក្លាយបងស្រីគេឆាប់ៗនេះ ព្រមទាំងស្វាមីរបស់ ម៉ារីម៉ា វិញ ក៏សប្បាយរីករាយខ្លាំងណាស់ដែរ ក្នុងការលំហែរកាយនៅតំបន់មាត់សមុទ្រនេះ ជាមួយនឹងសុភមង្គល ព្រមទាំងស្នាមញញឹមយ៉ាងស្រស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ