• អ្នកត្រៀមខ្លួនហើយឬនៅ? ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាលទី ៧ បានមកដល់ហើយ!

    រាជធានីភ្នំពេញ៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលបានត្រឡប់មកវិញទៀតហើយជាមួយនឹងក្រុមចូលរួមប្រកួតកាន់តែច្រើន និងទីតាំងប្រកួតកើនដល់ ៩ ខេត្ត/ក្រុង ជាពិសេសមានវត្តកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦-១៧ មីនា ឆ្នាំ២០១៩​ ខាងមុខនេះ។
    TIGER STREET FOOTBALL FESTIVAL 2019 គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយនេះជាឆ្នាំទីប្រាំពីរហើយ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន។

    ​​​TIGER STREET FOOTBALL FESTIVAL 2019 មិនដូចបាល់ទាត់ហ្វូតសាល ធម្មតា និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែង​ទំហំ​​២៥មx១៤.៥មដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។​ ហើយជាការ ប្រកួតដែលមានកីឡាករមិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ។សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។

    ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត ការលេងហ្គេមកម្សាន្ត ការដាក់តាំងលក់សម្ភារ​កីឡាមានលក់ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរ​ថៃហ្គ័រ ​មានការប្រគំតន្រ្តីនាពេលរាត្រីកាន់តែធំ កាន់តែប្លែក និងកាន់តែអស្ចារ្យជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោកព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធនីសា រួមជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែល​​ញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

    តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលរួម​ជាមួយ​យើង #UNCAGE ការ​ប្រកួត​បាល់​ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាល ២០១៩! សូម​មើល​កាលវិភាគ និង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់នៅ​លើទំព័រ Facebook របស់យើង!

    ● នៅឆ្នេរអូឈើទាល​​​ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី​​​ 5​ ដល់​ ទី6​ ខែមករា​ ឆ្នាំ 2019
    ● នៅខាងកើតវិមានឯករាជ្យចម្ងាយ២០០ម៉ែត្រ ​ទីរួមខេត្តតាកែវ នៅថ្ងៃទី​ 13​ ខែមករា​ ឆ្នាំ2019​
    ● នៅ​ដីឡូន៍ឧកញ្ញា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី​ 20​ ខែមករា​ ឆ្នាំ2019​
    ● នៅវាលបែកចាន​ ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី​​​ 26​ ដល់​ ទី27 ខែមករា​ ឆ្នាំ2019
    ● នៅបរិវេណផ្សារាត្រី ផ្កាយ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី​​​ 2 ដល់​ ទី3 ខែកុម្ភ: ឆ្នាំ2019
    ● នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពីថ្ងៃទី​​​ 8 ដល់​ ទី10 ខែកុម្ភ: ឆ្នាំ2019
    ● នៅបរិវេណកោះពេជ្រ ខាងកើតផ្សារាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី​​​ 16 ដល់​ ទី17 ខែកុម្ភ: ឆ្នាំ2019
    ● នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី​ 3​ ខែមីនា ឆ្នាំ2019 ​
    ● នៅមុខមហោស្រពកោះពេជ្រ​ រាជធានីភ្នំពេញ​ ថ្ងៃទី​ 13 ដល់​ 15​ខែមីនា ឆ្នាំ2019 សម្រាប់ជើងឯកមណ្ឌលភ្នំពេញ​ និងចាប់ពីថ្ងៃ​ 16​ ដល់ 17 ខែមីនា​ ឆ្នាំ 2019 សម្រាប់វគ្គផ្តាច់ព្រ័ត្រកំពូលជើងឯក​ ឆ្នាំ2019 ។

    ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។​ ការប្រកួតវគ្គជម្រុះនេះនឹងធ្វើឡើង នៅតាមបណ្តាខេត្តក្រុងចំនួនប្រាំបួនរួមមាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត ​​​​​​​​​​ ​កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ​៥ ខែមករា ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែមីនា ២០១៩។ ក្រុមកំពូលចំនួន ៦៤ ​ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងរាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ។

    ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 ​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2019

    ​ សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ!

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ