• យល់ដឹង៖​ សង្គ្រាម​​បង្ហូរ​ឈាម​ទាំង​១០ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រអាមេរិក​

    (ពិភពលោក)៖ ក្នុង​ប្រវត្ដិសាស្ដ្រ​សហរដ្ឋអាមេរិក​ គឺពោរពេញទៅដោយសង្គ្រាម​​ដើម្បី​ការ​បង្រួបបង្រួមជាតិ និង​បង្កើត​ជា​​រដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន​។ សង្គ្រាម​បង្ហូរឈាម​ទាំង១០ ក្នុង​ប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ជួយ​ឱ្យ​អ្នក​ដឹង​ថា ​តើ​សហរដ្ឋអាមេរិក​ធ្វើ​ឱ្យ​បាត់​បង់​មនុស្ស​ប៉ុន្មាន​នាក់ ដើម្បី​ក្លាយ​ជា​មហាអំណាច​ដូច​ពេល​បច្ចុប្បន្ន។

    ខាង​ក្រោម​នេះ​ជា​សង្គ្រាម​បង្ហូរ​ឈាម​ទាំង​១០ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត៖

    ១០៖ សង្គ្រាម​ហ្វីលីពីន និង​អាមេរិក
    * អ្នក​ស្លាប់​សរុប៖ ៤២៣៤នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ៖ ​១៨៩៩ ដល់​ឆ្នាំ​១៩០២
    * ហេតុផល៖ ដើម្បី​កាន់កាប់លើប្រទេសហ្វីលីពីន។

    ៩៖ សង្គ្រាម​អ៊ីរ៉ាក់ និង​អាមេរិក​
    * ចំនួន​អ្នក​ស្លាប់​សរុប៖ ៤៤២៤នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ៖ ​២០០៣ ដល់​ឆ្នាំ ២០១១
    * ហេតុផល៖ សេចក្តី​ប្រកាស​ក្លែងក្លាយ​នៃ​រដ្ឋាភិបាល​លោក Bush ថា​អ៊ីរ៉ាក់​ផលិត​អាវុធ​ប្រល័យលោក​

    ៨៖ សង្គ្រាម​ម៉ិកស៊ិក និង​អាមេរិក
    * អ្នក​ស្លាប់​សរុប៖ ១៣ ២៧១នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ៖ ​១៨៤៦ ដល់​ឆ្នាំ១៨៤៨

    ៧៖ សង្គ្រាម​ឆ្នាំ១៨១២
    * អ្នក​ស្លាប់​សរុប៖ ២០ ០០០នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖ ១៨១២ដល់​ឆ្នាំ១៨១៥
    * ហេតុផល៖ ដើម្បី​ទប់ស្កាត់​ពាណិជ្ជកម្ម​អព្យាក្រឹត​អន្តរជាតិ​របស់​ចក្រភពអង់គ្លេស។

    ៦៖ សង្គ្រាម​បដិវត្តន៍សហរដ្ឋអាមេរិក
    * អ្នក​ស្លាប់​សរុប៖ ៣២៣២៤នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ៖​១៧៧៥ ដល់​ឆ្នាំ ១៧៨៣
    * ហេតុផល៖ ការ​យក​ពន្ធ​ធ្ងន់ធ្ងរ និង​ការ​សម្លាប់​រង្គាល​របស់​ចក្រភព​អង់គ្លេស​លើ​សហរដ្ឋអាមេរិក។

    ៥៖ សង្គ្រាម​កូរ៉េ
    * អ្នក​ស្លាប់​សរុប៖ ៣៦ ០០០នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖ ១៩៥០ដល់​ឆ្នាំ ១៩៥៣
    * ហេតុផល៖ សង្គ្រាម​បំបែក​រដ្ឋ​រវាង​កូរ៉េខាងជើង និង​ខាង​ត្បូង។

    ​៤៖ សង្គ្រាម​វៀតណាម
    * អ្នក​ស្លាប់​សរុប៖ ៥៨ ០០០នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖ ១៩៥៥ដល់​ឆ្នាំ១៩៧៥
    * ហេតុផល៖ សង្គ្រាម​​ត្រជាក់​ក្នុង​តំបន់​អាស៊ី។

    ៣៖ សង្គ្រាម​លោក​លើក​ទី​១
    * អ្នក​ស្លាប់​សរុប ៖១១៦ ៥១៦នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖ ១៩១៤ដល់​ឆ្នាំ១៩១៨
    * ហេតុផល៖ ការ​ធ្វើ​ឃាត​ព្រះអង្គ​ម្ចាស់ Franz Ferdinand។

    ២៖ សង្គ្រាម​លោក​លើក​ទី​២
    * អ្នក​ស្លាប់​សរុប៖ ៤១៨ ៥០០នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖ ១៩៣៩ ដល់​ឆ្នាំ១៩៤១
    * ហេតុផល៖ ការ​ឈ្លាន​ពាន​អាឡឺម៉ង​ក្នុង​ប្រទេស ប៉ូឡូញ។

    ១៖ សង្គ្រាម​ស៊ីវិល​អាមេរិក
    * អ្នក​ស្លាប់​សរុប៖ ៦២០០០០នាក់ (​រាប់​តែ​ពលរដ្ឋអាមេរិក​ប៉ុណ្ណោះ)
    * ចាប់​ពី​ឆ្នាំ​៖១៨៦១ដល់​ឆ្នាំ១៨៦៥
    * ហេតុផល៖ ការ​លុប​បំបាត់​របប​ទាសភាព​ក្នុង​ប្រទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ