• លោកចោរអើយលោកចោរ! បារាំង៣នាក់ ទើបមកលេងខ្មែរម្ដង ត្រូវបងចោរឆក់កាបូប អស់រលីញពីខ្លួន នៅសៀមរាប

    (សៀមរាប)៖ ករណី​ចោរ​ឆក់​នៅ​តែ​ជា​ករណី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​គេ​ឃើញ​បន្ត​កើត​មាន​ជា​ហូរ​ហែ​មិន​ថា ​តែ​ខ្មែរ​ដូច​គ្នា ​ឬ​បរទេស​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី ​២៨​ធ្នូ​ កន្លងទៅនេះ ​មាន​ករណី​គួរ​ឲ្យ​សោក​ស្ដាយ​មួយ​កើត​ឡើង​ចំពោះ​ទេសចរ​បរទេស​ ៣នាក់ ដោយ​សារ​ចោរ​ឆក់​កាបូប ​នៅ​ខេត្ត​សៀមរាប​ ធ្វើ​​ឲ្យ​ពួក​គាត់​ត្រូវ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ព្រមទាំង​លិខិត​ឆ្លង​ដែន​ទៀត​ផង។

    យោង​តាម​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ Vann Savong បាន​សរសេរ​រៀប​រាប់​ថា «ជន​ជាតិ​បារាំង ៣​នាក់​នេះ ត្រូវ​បាន​ចោរ​ឆក់​កាបូប​របស់​ពួក​គាត់ អំឡុង​ពេល​ជិះ​កង់ ហើយ​បាន​បាត់​លិខិត​ឆ្លង​ដែន​ចំនួន​បី។ បើ​បង​ប្អូន​ណា​ប្រទះ​ឃើញ ឬ រើស​បាន​សូម​ទាក់​ទង​មក​កាន់​លោក​ផង។ លោក​នឹង​ជូន​ជា​សគុណ។ ចោរ​ឆក់​នៅ​ម្តុំ ផ្លូវ ៦០​សៀមរាប។ បើ​បងៗ ដែល​ឆក់​បាន​ឃើញ​ហើយ សូម​មេត្តា​ប្រគល់​ជូន​ពួក​គាត់​វិញ​ផង គាត់​នឹង​ផ្តល់​ជា​តម្លៃ​តប​ស្នង។ Please help to Share this! »

    សម្រាប់​ជន​បរទេស​របស់​ដែល​សំខាន់​សម្រាប់​ពួក​គាត់​បំផុត​នោះ ​គឺ​លិខិត​ឆ្លង​ដែន​នេះ​ហើយ ព្រោះ​ប្រសិន​បើ​មិន​មាន​នោះ​ទេ​ អាជ្ញាធរ​ច្បាស់​ជា​មាន​វិធាន​ការ​មិន​ខាន​ ហើយ​ប្រឈម​ជាប់​ទោស​ដោយ​គេ​ចាត់​ទុក​ថា​ ឆ្លង​ដែន​ដោយ​ខុស​ច្បាប់។

    ​ប្រភពខាង​លើ​​មិន​បាន​បញ្ជាក់​ពីចំនួន​ទឹក​ប្រាក់​ដែល​បាត់​បង់​នោះ​ទេ ​គ្រាន់​តែ​គិត​ថា​ ជន​បរទេស​ភាគ​ច្រើន​តែង​ទុក​ប្រាក់​តាម​ខ្លួន​មិន​ជា​ច្រើន​ប៉ុន្មាន​នោះ​ទេ ព្រោះ​ប្រាក់​​ភាគ​ច្រើន​ពួក​គាត់​តែង​ដាក់​នៅ​ធនាគារ​ និង​ចាយ​កាត​វិញ ​ជៀស​វាង​ការ​បាត់​បង់។ ដូច​នេះ​បើ​បង​ប្អូន​ណា​បាន​ប្រទះ​ឃើញ​លិខិត​ឆ្លង​ដែន​របស់​គាត់​ទាំង ​៣ ​​ក្រែង​ក្រុម​ចោរ​ផ្លុង​ចោល ឬ​ទុក​ចោល​កន្លែង​ណា​មួយ​ សូម​រើស​ប្រគល់​ជូន​អាជ្ញាធរ ឬ​ប្រគល់​តាម​លេខ​​ខាង​លើ គាត់​នឹង​ជូន​ជា​សគុណ ។ ក្រោយ​ពី​មាន​ករណី​បែប​នេះ​កើត​ឡើង ​ជន​ជាតិ​បារាំង​ទាំង​៣​នាក់ ​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​រួច​រាល់​ផង​ដែរ៕

    ប្រភព៖ angkorfresh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ