• តោះស៊ែចែកគ្នាសើចលេង មុនឆ្លងឆ្នាំយកហ៊ុងស៊ុយ ! រឿងខ្លី៖ «បុរសនៅតែជាបុរស»

    ថ្ងៃមួយ មាននារីម្នាក់ចង់ដឹងថា ប្តីរបស់នាងមានប្រតិកម្មយ៉ាងណាប្រសិនបើនាងចាកចេញដោយ មិនបានប្រាប់ប្តីមួយម៉ាត់ថានាងទៅទីណា។ ហេតុនេះហើយនាងបានសំរេចចិត្តសរសេរសំបុត្រមួយទុកអោយប្តី។ នាងបានសរសេរថា នាងមានការនឿយហត់នឹងនៅជាមួួយប្តីនាង ហើយនាងមិនចង់រស់នៅជាមួយប្តីនាងតទៅទៀតទេ។

    បន្ទាប់ពីសរសេរចប់ នាងបានយកសំបុត្រដាក់លើតុក្នុងបន្ទប់គេង ហើយនាងក៏ពួននៅក្រោមគ្រែ។ ពេលប្តីនាងមកដល់ ក៏បានឃើញសំបុត្រនោះ។ បន្ទាប់ពីអានចប់ គាត់បានសរសេរឆ្លើយតបនៅលើសំបុត្រដដែលនោះ រួចក៏ចាប់ផ្តើមច្រៀងរាំ និងប្តូរសំលៀកបំពាក់។ គាត់បានយកទូរស័ព្ទ រួចហៅទៅទូរស័ព្ទចេញ ហើយនិយាយថា “អូនសម្លាញ់! បងទើបនឹងប្តូរសំលៀកបំពាក់ បងនឹងទៅរកអូនបន្តិចទៀតនេះ ដោយសារនាងឆ្កួតម្នាក់នោះ ទីបំផុតបានចាកចេញទៅហើយ!។

    បងខុសហើយ បងពិតជាគិតខុសដែលរៀបការជាមួយនាង។ បើបងបានជួបអូនមុននាងមិនដឹងជាប្រសើរយ៉ាងណាទេ។ ជួបគ្នាបន្តិចទៀតនេះអូនសម្លាញ់! “។

    បុរសជាប្តី ក៏បានដើរចេញពីបន្ទប់ រួចចេញទៅក្រៅបាត់ទៅ។ នាងជាប្រពន្ធចេញ ពីក្រោមគ្រែទាំងទឹកភ្នែករហាម និងការខូចចិត្តយ៉ាងខ្លាំង រួចក៏ដើរទៅយកសំបុត្រដែលប្តីសរសេរមកអាន។ នៅពេលដែលនាងអាន សេចក្តីក្នុងសំបុត្រមានដូចតទៅ៖ “បងបានឃើញជើងអូននៅក្រោមគ្រែ បងមិនបានទូរស័ព្ទទៅនាងណាអីទេ…បងចេញទៅទិញនំប៉័ង។ ចេញមក ឈប់លេងល្បែងឆ្កួតៗឥចឹងទៀតទៅ ហើយទៅធ្វើម្ហូបអោយបងញ៉ាំផង… បងស្រលាញ់អូន!”

    ប្រភព៖ Facebook

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ