• អ្នកមានឡានទំនើប ចូលព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ សូមប្រយ័ត្នផង ព្រោះមានចោរលួចកញ្ចក់រថយន្ត

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ បានស្នើសុំឲ្យមានការរឹតបន្តឹងសន្តិសុខ នៅព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីមានចោរចូលលួចកញ្ចក់ និងតែមរថយន្តរបស់ខ្លួន នៅក្នុងបរិវេណព្រលាន្តយន្តហោះនេះ។

    យោងតាមគណនី Facebook របស់ឈ្មោះ Tha Pretty បានបញ្ជាក់ដោយសម្តែងការហួសចិត្ត ក៏ព្រោះតែនៅក្នុងព្រលានយន្តហោះមានសុទ្ធតែកាំមេរ៉ា ប៉ុន្តែនៅតែចោរអាចចូលទៅលួចបានទៀត។

    គណនី Facebook របស់ Tha Pretty បានសរសេរថា៖ «😡ខ្ងុំសូមប្រាប់ដល់បងប្អូនទាំងអស់គ្នា សូមប្រុងប្រយ័ត្ន ក្នុងប្រលានយន្តហោះអន្តរជាតិភ្នំពេញ មានកាំមេរ៉ា នៅដល់ក្នុងប្រលានហើយ មានចោរលួច ទៀត គ្មានសុវត្ថិភាពទេក្នុងប្រលានយន្តហោះនេះ 😡ហួសចិត្ត មិនដឹងនិយាយថាមិច 😡😡 សាហាវណាស់ អ្នកណាមិនក្តៅ 😡😡ការបង់ប្រាក់តម្លៃថ្លៃដែលតែកាបាត់របស់គ្មានការទទួលខុសត្រូវទេបងប្អូនដមិនដឹងថាត្រូវនិយាយយ៉ាងម៉េចចឹងមានតែសូមបងប្អូនប្រយ័ត្នឱ្យមែនទែនសូមសន្តិសុខសុំរឹតបន្តឹងនៃការរថយន្តរបស់ភ្ញៀវអោយដូចនឹងការយកលុយរបស់ភ្ញៀវផងដែល»

    ជាមួយគ្នានេះ ម្ចាស់គណនី Facebook ដដែលបន្តថា សម្រាប់ការទទួលខុសត្រូវនោះ បានត្រូវបានគិតគូជូននោះទេ ដូច្នេះសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងគ្រប់គ្រងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មេត្តាជួយអន្តរាគមន៍រឹតបន្តឹងបញ្ហាសន្តិសុខឲ្យបានខ្លាំងផង ចៀសវាងការត្អូញត្អែរពីសំណាក់ភ្ញៀវទូទៅ។

    យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន មិនទាន់អាចស្វែងរកការបកស្រាយ និងបញ្ជាក់ពីអ្នកគ្រប់គ្រងបញ្ហាសន្តិសុខ នៅក្នុងព្រលានបាននោះទេ ចំពោះការលើកឡើងរបស់ អតិថិជនខាងលើនេះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ