• ភ្ញាក់ផ្អើល​ទៀត​ហើយ! រថភ្លើង​កិន​បុរស​ម្នាក់ ជាប់នៅខាងក្រោមកង់​រថភ្លើង​​​ បណ្តាលឲ្យ​ស្លាប់​​​ភ្លាមៗ

    រាជធានី​ភ្នំពេញ​៖ ​ភ្ញាក់ផ្អើល​ទៀត​ហើយរថភ្លើង​កិន​បុរស​ម្នាក់​បាន​ស្លាប់​​​ជាប់នៅខាងក្រោមកង់​រថភ្លើង​​ បង្ក​​ឪ្យមាន​ការ​ភ្ញាក់ផ្អើល​ពីបង​ប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កាល​ពី​ម៉ោង​០៥និង​៣០​ នៅថ្ងៃទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

    តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុខ​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថភ្លើង​បេីក​អត់​ស៊ីផ្លេ​ ក៏បានមក​បុក​គាត់កំពុង​តែ​ម៉ូតូមកផ្ទះបងប្អុន បណ្តាលឲ្យស្លាប់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍គឺកើតរវាង រថភ្លើងបើកបុកម៉ូតូជនរងគ្រោះ ដែលមានឈ្មោះ​ ស៊ុន​ សុភក្រ័​ភេទប្រុសអាយុ​១៨ឆ្នាំ​ មុខរបរសំណង់​ (ជិះពីក្រោយ) និងអ្នកឌុប​ ឈ្មោះ​ នុប​ ស៉ីថុល​ (ជនរងគ្រោះដែលស្លាប់) ភេទប្រុស​ អាយុ​៣០​ មុខរបរ​ សំណង់​ ទាំងពីនាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាកឌ្រីមសង់​ ឆ្នាំ២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លាក់លេខ​ ភ្នំពេញ​ 1AD-5076 ។

    ទាំងពីនាក់មានស្រុកកំណេីត​ នៅភូមិ​ត្រពាំងបិត​ ឃុំបឹងណយ​ ស្រុកព្រៃឈរ​ ខេត្ត កំពង់ចាម​ ។ ក្រោយកើតហេតុសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុផង​ដែរហើយប្អូនជនរងគ្រោះក៏ទាក់ទងទៅក្រុមគ្រួសារដើម្បីមកយកសទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ