• ទៅធ្វើបុណ្យប្រយ័ត្នបានទោសណា! ទៅបោះចំណីព្រាបមុខវាំង សូមពិនិត្យឲ្យច្បាស់ ប្រយ័ត្នរងការពិន័យ ចោលសំរាមផ្តេសផ្តាស

    (ភ្នំពេញ): ថ្មីៗនេះមានការចែកចាយព័ត៍មានថ្មីមួយតៗគ្នា ដែលបានបង្ហោះចេញដោយគណនីយហ្វេសប៊ុកឈ្មោះ Roth Angle ដែលបានទោបោះចំណីឲ្យសត្វព្រាបនៅមុខវាំងតែត្រូវរងការផាកពិន័យពីអ្នករក្សារសន្តិសុខសណ្តាប់ធ្នាប់នៅមុខព្រះបរមរាជវាំងទៅវិញ។

    នៅក្នុងគណនីយហ្វេសប៊ុក Roth Angle បានសរសេររៀបរាប់ថា៖ «មក​បោះ​ពោត​មុខ​វាំង​ឲ្យ​ព្រាប​ស៊ី​សោះ គេ​ថា​ជា​ករណី​ចោល​សំរាម ផាក​អស់ ២០ ០០០​រៀល ​អត់​ដឹង​ថា​ គេ​ចេញ​ច្បាប់​ថ្មី​អីចឹង​សោះ សំខាន់​ក្នុង​ក្រដាស​ផាក​ពិន័យ គេ​ថា (មួយ​ម៉ឺន​រៀល​គត់) ​តែ​យក ២០ ០០០ រៀល អត់​យល់​ទេ​ដល់​អីចឹង​? ជួយshare ផង​ក្រែង​បង​ប្អូន​ណា​មាន​បំណង ចង់​ទៅ​បោះ​ពោត​មុខ​វាំង​អី ប្រយ័ត្ន​ត្រូវ​គេ​ផាក​ដូច​ខ្ញុំ(មិន​មែន​មាន​ពេល​អង្គុយ​សរសេរ ទេ​តែ​លោក​សនិ្តសុខ គាត់​ផ្ដាំ​ឲ្យ​ជួយ​ប្រាប់​តៗគ្នា​) អីចឹង​មាន តែ​ផុស facebookឲ្យ​គេ​ដឹង​ផង»។

    ទាក់ទងករណីនេះផងដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជាធម្មតា មានអ្នកទៅឲ្យចំណីសត្វច្រើនណាស់ នៅខាងមុខព្រះបរមរាជវាំង ប៉ុន្តែមិនដែលមានអ្នកណាជួបករណីដូចនេះទេ ឬមួយនេះជាច្បាប់ដែលគេទើបតែបង្កើតថ្មី? តែទោះជាយ៉ាងណាករណីនេះត្រូវបានអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកធ្វើការរិះគន់ខ្លាំងៗផងដែរ។

    ចំពោះមតិមួយចំនួនដែលបានលើកឡើងផងដែរថា ចំពោះករណីបោះចំនីសត្វព្រាបនៅមុខព្រះបរមរាជវាំង ត្រូវរងការផាកពិន័យនេះអាចបណ្តាលមកពី គាត់បោះខុសទីតាំង ឬជាទីតាំងដែលគេហាមឃាត់មិនឲ្យបោះចំនីនៅទីនោះ ដែលជាកន្លែងសម្រាប់អ្នកទេសចរណ៍ដើរកំសាន្តធម្មតា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ