• ម្យ៉ាងដែរ!! ថៃ អាចក្លាយជាប្រទេសដំបូងគេ នៅក្នុងទ្វីបអាស៊ី ដែលបង្កើតអោយមានច្បាប់ អាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់

    ប្រទេសថៃជាប្រទេសមួយដែលអាចនិយាយបានថាសំបូរទៅដោយបុរសកែភេទ និងមនុស្សស្រលាញ់ភេទដូចគ្នាច្រើននៅក្នុងទ្វីបអាស៊ីយើងនេះ។ ហើយវាមើលទៅដូចជាប្រទេសនេះកំពុងបោះជំហាននៅលើផ្លូវនៃការវិវត្តិខ្លួនឯង ដើម្បីក្លាយជាប្រទេសអាស៊ីដំបូងគេដែលមានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់។

    យោងតាមសារព័ត៍មាន Financial Times បានអោយដឹងថារដ្ឋាភិបាលថៃកាលពីពេលថ្មីៗនេះ បានអនុម័តច្បាប់ភាពជាដៃគូចំពោះអ្នកស្រលាញ់ភេទដូចគ្នាដោយស្របច្បាប់។ នៅក្រោមច្បាប់ថ្មីស្ដីពីភាពជាដៃគូរបស់អ្នកស្រលាញ់ភេទដូចគ្នារបស់ប្រទេសថៃបានកំណត់អាយុអប្បបរមាត្រឹម ២០ឆ្នាំ ហើយត្រូវមានម្នាក់ក្នុងចំណោមដៃគូរទាំងពីរគឺជាប្រជាជនថៃដែលបានរស់នៅទីនោះដើម្បីចុះឈ្មោះជាដៃគូនឹងគ្នា។ សេចក្ដីព្រាងច្បាប់នេះទំនងជាត្រូវការការអនុម័តចុងក្រោយដោយរដ្ឋាភិបាលក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៩។

    បើនិយាយពីរឿងដែលគាំទ្រការស្រលាញ់ភេទដូចគ្នានេះដែរ កាលពីដើមខែឧសភាឆ្នាំ​ ២០១៧ ព័ត៍មាននៃតុលាការកំពូលរបស់តៃវ៉ាន់បាននិយាយបែបនេះថា «ចំពោះច្បាប់ដែលមានស្រាប់ អនុញ្ញាតអោយមានអាពាហ៍ពិពាហ៍រវាងមនុស្សភេទផ្ទុយគ្នា អាចជារឿងមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយរំលោភលើសិទ្ធិសមភាពរបស់មនុស្សស្រលាញ់ភេទដូចគ្នាទៅវិញ»។

    ការសម្រេចជាប្រវត្តិសាស្រ្តនេះបានត្រួសត្រាយផ្លូវសម្រាប់ប្រទេសមួយនេះ ដើម្បីក្លាយជាប្រទេសទីមួយនៅក្នុងទ្វីបអាស៊ី អាចអោយមានការស្រលាញ់ភេទដូចគ្នាដោយស្របច្បាប់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកសេចក្ដីសម្រេចនេះត្រូវបានបដិសេធដោយអ្នកបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិ ដែលបានធ្វើឡើងកាលពីដើមខែវិច្ឆិកាឆ្នាំ ២០១៨៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ